អាហ្សង់ទីន ៖ ក្រុមអ្នកជំនាញ ខាងរោគសត្វបាននិយាយថា គ្រោងឆ្អឹងដែលជាហ្វូស៊ីល ដាយណូស័រ ត្រូវបានរកឃើញនៅក្នុងប្រទេស អាហ្សង់ទីន ធ្លាប់រស់នៅលើផែនដី កាលពី ៩៨ លានឆ្នាំមុន ប្រហែលជាសត្វដីធំជាងគេបំផុត មិនធ្លាប់មាន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកជំនាញខាងរោគសត្វ ក្នុងតំបន់បានរកឃើញគ្រោង ឆ្អឹងរួមមានឆ្អឹងខ្នងចំនួន២៤ ពីកន្ទុយសត្វនិងឆ្អឹងអាងត្រគៀកខ្លះ នៅជាប់ខេត្តNeuquén កាលឆ្នាំ ២០១២។ វាត្រូវបានគេជឿថា ជាសត្វដាណូស័រ titanosaur ជាបងប្អូននៃសត្វ Sauropods ដ៏ធំបំផុត ចំពោះសត្វដាយណូស័រ ត្រូវបានកំណត់ដោយទំហំធំធេង របស់ពួកគេដូចជាជើងសសរ កញ្ចឹងក និងកន្ទុយវែង ។
ក្រុមមិនទាន់អាចបញ្ជាក់បានថា វាជាប្រភេទសត្វថ្មីនៅឡើយ ហ្វូស៊ីលនេះមិនទាន់ត្រូវគ្នា ជាមួយនឹងដាយណូស័រ sauropod ត្រូវបានគេស្គាល់នៅឡើយទេ។ របកគំហើញនេះ អាចជួយអ្នកជំនាញឲ្យយល់កាន់តែច្បាស់ អំពីរបៀបដាយណូស័រ Sauropod យក្សបានវិវត្ត និងរស់នៅរាប់លានឆ្នាំមុន ។
ទោះបីជាមានការ រកឃើញថ្មីក៏ដោយ ក៏ចំណងជើងថា “ សត្វធំបំផុតដែលមិនធ្លាប់មាន” នៅតែត្រូវបានគ្រប់គ្រងតំណែង ដោយត្រីបាឡែនពណ៌ខៀវ ត្រូវបានគេដឹងថា មានប្រវែងដល់ទៅ៣៣,៦ ម៉ែត្រ ៕ដោយ៖លី ភីលីព


