ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី ដ៏អាក្រក់មួយនៅ អាមេរិកកាល ពីឆ្នាំ១៩៩៤ ដែលបានសម្លាប់ មនុស្សអស់៥៤នាក់ និងខាតបង់ ជាទឹកប្រាក់អស់ រាប់ពាន់លានដុល្លារ

ប្រភពព័ត៌មានរបស់គេហទំព័រ The History ដែលបានធ្លាប់បានសរសេរពីហេតុការណ៍ គ្រោះរញ្ជួយដីមួយនៅក្នុងទីក្រុងឡូសអេនជឺឡេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៧ខែមករាឆ្នាំ១៩៩៤មកនិងបានបណ្តាល ឲ្យមានមនុស្សច្រើនប្រមាណជា៥៤នាក់បានស្លាប់បាត់បង់ជីវិត ហើយនិងបានបំផ្លិចបំផ្លាញទ្រព្យសម្បតិ្តសរុបរហូតទៅដល់ រាប់ពាន់លានដុល្លារ។

វាត្រូវបានកត់ត្រាទុកជាហេតុការណ៍ គ្រោះរញ្ជួយដីដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសអាមេរិក។នាវេលាម៉ោងប្រមាណជា៤និង៣១នាទីព្រឹក គ្រោះរញ្ជួយដីដែលមានកម្រិតដល់ទៅ៦ចុច៧រិចទ័របានវាយប្រហារ មកលតំបន់ San Fernando ដែលជាតំបន់មានមនុស្សរស់នៅ ច្រើនបំផុតក្នុងទីក្រុងឡូសអេនជឺឡេស និងស្ថិតនៅចំងាយប្រមាណជា២០ម៉ាលពីកណ្តាលក្រុង។ អគារស្នាក់នៅជាច្រើនខ្នងបានបាក់ធ្លាក់ហើយបានគៀបជាប់ មនុស្សកំពុងតែសម្រាកលង់លក់ឲ្យស្លាប់តែម្តង៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top