ព័ត៌មានអន្តរជាតិ

កម្រ! គ្រោះរញ្ជួយដីមួយកម្រិត៧រ៉ិចទ័រ វាយប្រហារដែនកោះ South Shetland ស្ថិតនៅទ្វីបអង់តាក់ទិក

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយដ៏ធ្ងន់កម្រិត៧រ៉ិចទ័រ បានអង្រួននៅដែនកោះ South Shetland Islands ស្ថិតនៅទ្វីបអង់តាក់ទិក ។

មជ្ឈមណ្ឌលបណ្តាញគ្រោះរញ្ជួយដី របស់ប្រទេសចិន ហៅកាត់ថា (CENC)បានឲ្យដឹងថា មានគ្រោះរញ្ជួយដីមួយកម្រិត៧រ៉ិចទ័រ បានអង្រួននៅដែនកោះ South Shetland Islands នៅវេលាម៉ោង៧និង៣៦នាទីព្រឹក នៅថ្ងៃអាទិត្យនេះ ។

មជ្ឈមណ្ឌលខាងលើ បានបញ្ជាក់ថា ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះ មានជម្រៅ១០គីឡូម៉ែត្រ ត្រូវបានគេត្រូតពិនិត្យឃើញថា មានរង្វាស់៦១.៧ដឺក្រេនៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់៥៥.៦ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងលិច ។

សូមបញ្ជាក់ថា ដែនកោះ South Shetland ជាដែនកោះមួយ ក្នុងចំណោមដែនកោះជាច្រើនទៀត នៅទ្វីបអង់តាក់ទិក សរុបមានផ្ទៃក្រឡា៣.៦៨៧គីឡូម៉ែត្រការ៉េ ។ កោះនេះមានផ្ទៃលាតសន្ធឹង ប្រមាណ១២០គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើងនៃទ្វីបអង់តាក់ទិក និងស្ថិតនៅចន្លោះ៤៣០គីឡូម៉ែត្រ ដល់៩០០គីឡូម៉ែត្រ ស្ថិតនៅភាគនីរតី ដែលជិតនឹងដែនកោះ South Orkney ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top