ព័ត៌មានអន្តរជាតិ

ការនាំចេញ របស់កូរ៉េខាងត្បូង កើនឡើងជាង ១១ភាគរយ លើការនាំចេញបន្ទះឈីប និងរថយន្ដ

សេអ៊ូល៖ ការនាំចេញរបស់កូរ៉េខាងត្បូង បានកើនឡើង ១១,៤ ភាគរយកាលពីខែមករា ធៀបនឹងរយៈពេលដូចគ្នា កាលពីខែមករា ឆ្នាំមុន ដើម្បីបន្តកំណើនប្រចាំឆ្នាំ សម្រាប់រយៈពេលបីខែជាប់គ្នា ដោយសារតម្រូវការឈីប និងរថយន្ត កើនឡើងយ៉ាងឆាប់រហ័ស ទោះបីជាការលេចចេញជាសកល នៃករណីឆ្លងវីរុសទម្រង់ថ្មី បានរារាំងដល់ការងើបស្បើយពេញលេញក្ដី។

យោងតាមទិន្នន័យ ដែលបានចងក្រង ដោយក្រសួងពាណិជ្ជកម្មឧស្សាហកម្ម និងថាមពលបានឱ្យដឹងថា ការនាំចេញបានឈានដល់ ៤៨ ពាន់លានដុល្លារ កាលពីខែមុនធៀបនឹង ៤៣ ពាន់លានដុល្លារកាលពីឆ្នាំមុន។

ការនាំចូលបានកើនឡើង ៣,១ ភាគរយដល់ ៤៤ ពាន់លានដុល្លារ ដែលធ្វើឲ្យអតិរេកពាណិជ្ជកម្ម មានចំនួន ៣,៩៦ ពាន់លានដុល្លារ។ វាបានកត់សម្គាល់រយៈពេល ៩ខែជាប់ៗគ្នាសម្រាប់ប្រទេស ក្នុងការប្រកាសអតិរេកពាណិជ្ជកម្មរបស់ខ្លួន។

តួលេខខែមករា បានលើសការរំពឹងទុករបស់ទីផ្សារ ហើយបើយោងតាមការស្ទង់មតិ របស់យ៉ុនហាប់ Infomax ដែលជាផ្នែកហិរញ្ញវត្ថុ របស់ទីភ្នាក់ងារយ៉ុនហាប់ បានឱ្យដឹងថា ការនាំចេញនៅខែមករា របស់ប្រទេសនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើង ៩,៧ ភាគរយ។

តាមផ្នែកការនាំចេញឈីប បានកើនឡើង ២១,៧ ភាគរយដល់ ៨,៧ ពាន់លានដុល្លារក្នុងរយៈពេល ៥ ខែជាប់គ្នា ក្នុងនោះបន្ទះឈីប មានចំនួន ១៨ ភាគរយនៃការនាំចេញប្រចាំខែ។ កំណើននេះ បណ្តាលមកពីតម្រូវការកើនឡើង ពីមជ្ឈមណ្ឌលទិន្នន័យ៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top