ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Xiaomi បានប្តឹងរដ្ឋាភិបាល សហរដ្ឋអាមេរិក សម្រាប់ដាក់ក្រុមហ៊ុនខ្លួន ក្នុងបញ្ជីខ្មៅ

ក្រុមហ៊ុនផលិត ស្មាតហ្វូនចិន Xiaomi Corp បានប្តឹងទៅក្រសួងការពារជាតិ និងនាយកដ្ឋានរតនាគារសហរដ្ឋអាមេរិក ពីការចុះបញ្ជីសហគ្រាសនេះថា ជា“ ក្រុមហ៊ុនយោធាចិនកុម្មុយនិស្ត” យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

ក្រុមហ៊ុន Xiaomi បាននិយាយនៅសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានដាក់ពាក្យបណ្តឹងទៅតុលាការស្រុកសម្រាប់សង្កាត់កូឡុំ បៀប្រឆាំងនឹងក្រសួងទាំង២ របស់សហរដ្ឋអាមេរិក។ ការផ្លាស់ប្តូរនេះបានកើតឡើង បន្ទាប់ពីក្រុមហ៊ុន Xiaomi ត្រូវបានដាក់ក្នុងបញ្ជីខ្មៅរួមជាមួយក្រុមហ៊ុនចិន ចំនួន៨ផ្សេងទៀត ពីបទជាប់ទាក់ទងនឹងយោធាចិន។

ក្រុមហ៊ុន Xiaomi បានបន្តថា ខ្លួនជឿជាក់ថាការសម្រេចចិត្តនេះពិតជាមិនត្រឹមត្រូវ និងបានដកហូតក្រុមហ៊ុន នៃនីតិវិធីត្រឹមត្រូវតាមច្បាប់ ។ ក្រុមហ៊ុនបានបន្ថែមថា ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ដៃគូ និយោជិក និងម្ចាស់ភាគហ៊ុន របស់ក្រុមហ៊ុន ឥឡូវក្រុមហ៊ុនបានអំពាវនាវ ដល់តុលាការ ដើម្បីប្រកាសសេចក្តីសម្រេចនេះថា ខុសច្បាប់ហើយថា វាត្រូវបានគេបញ្ច្រាសមកវិញ ៕ដោយ៖លី ភីលីព

Most Popular

To Top