ប៉េកាំង ៖ អ្នកនាំពាក្យរដ្ឋាភិបាល កណ្តាលចិន បានថ្កោលទោសយ៉ាងខ្លាំង ចំពោះចក្រភពអង់គ្លេស ដែលបានទទួលយកពាក្យ សុំសញ្ជាតិ ពីប្រជាជនហុងកុង ដែលកាន់លិខិតឆ្លងដែនជាតិ ក្រៅប្រទេសអង់គ្លេស (BNO) ដោយចាប់ផ្តើមពីថ្ងៃទី៣១ ខែមករា តទៅ។
អ្នកនាំពាក្យការិយាល័យ កិច្ចការហុងកុង និងម៉ាកាវ នៃក្រុមប្រឹក្សារដ្ឋបានឲ្យដឹងថា ការផ្លាស់ប្តូររបស់ចក្រភពអង់គ្លេស ក្នុងគោលបំណងបង្វែរ ចំនួនប្រជាជនហុងកុងមួយចំនួនធំ ទៅជាពលរដ្ឋអង់គ្លេសថ្នាក់ទី២ គឺជាការប្រព្រឹត្តិល្មើសនឹង អធិបតេយ្យភាពរបស់ចិន ។
អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា នៅក្នុងអនុស្សរណៈដែលបានផ្លាស់ប្តូរជាមួយចិន មុនពេលប្រគល់ហុងកុង វិលត្រឡប់មកប្រទេសចិនវិញ ក្នុងឆ្នាំ១៩៩៧ អង់គ្លេសបានប្រកាសថា ខ្លួននឹងមិនប្រគល់សិទ្ធិឱ្យស្នាក់នៅ ក្នុងចក្រភពអង់គ្លេស ចំពោះជនជាតិចិននៅហុងកុង ដែលកាន់លិខិតឆ្លងដែន BNO នោះទេ។
ចាប់តាំងពីឆ្នាំមុនភាគីអង់គ្លេស ដោយរំលោភលើបទដ្ឋានមូលដ្ឋាន នៃការគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ បានខិតខំប្រឹងប្រែងធ្វើឱ្យរាំងស្ទះ ដល់ការបង្កើត និងអនុវត្តច្បាប់ ស្តីពីការការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង។ បន្ទាប់ពីការប៉ុនប៉ងរបស់ខ្លួន បានបរាជ័យភាគីអង់គ្លេស បានងាកទៅរកបញ្ហា អ្នកកាន់លិខិតឆ្លហដែរ BNOវិញ៕
ដោយ ឈូក បូរ៉ា

