ព័ត៌មានអន្តរជាតិ

កងកម្លាំងការងារ B52H ធ្វើដំណើរទៅកោះហ្គាម ក្នុងការគំាទ្រដល់កងទ័ព អាកាសនៅប៉ាស៊ីហ្វិក

បរទេស ៖ ក្រុមការងារ នៃយន្តហោះទម្លាក់គ្រាប់ B-52H Stratofortress ចំនួន៤គ្រឿង មកពីកងកងកម្លាំងទម្លាក់គ្រាប់ លេខ៩៦ នាពេលថ្មីៗនេះ ត្រូវបានបញ្ជូនទៅឲ្យធ្វើការគាំទ្រ ដល់កិច្ចប្រឹងប្រែងហ្វឹកហាត់ របស់កងទ័ពអាកាសនៅប៉ាស៊ីហ្វិក ។

សេចក្តីថ្លែងការណ៍មួយ របស់កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា កងកម្លាំងការងារមកពីមូលដ្ឋាន ទ័ពអាកាស Barksdale រដ្ឋ Louisiana បានធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាស Anderson នៅកោះហ្គាម កាលពីសប្ដាហ៍មុន ។

យោងតាមសេចក្តីថ្លែងការណ៍ដដែលនោះ សម្ពន្ធមិត្ត ដៃគូនានា និងកងកម្លាំងចម្រុះ បានចូលរួមជាមួយ យន្តហោះទម្លាក់គ្រាប់ ក្នុងបេសកកម្មទប់ស្កាត់ជាយុទ្ធសាស្ត្រ ដែលជាផ្នែកនៃកិច្ចប្រឹងប្រែង របស់យោធាសហរដ្ឋអាមេរិក ដើម្បីពង្រឹងបទបញ្ជាអន្តរជាតិ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top