ព័ត៌មានអន្តរជាតិ

Twitter ពិចារណាគិតថ្លៃ អ្នកប្រើប្រាស់សម្រាប់ មាតិកាពិសេសនៃផ្នែករកប្រាក់ចំណូលបន្ថែម

សេនហ្វ្រេនស៊ីស្កូ៖ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter និយាយថា ខ្លួនគ្រោងនឹងផ្តល់ជូននូវសេវាកម្មនៃការជាវសម្រាប់អ្នកប្រើប្រាស់ ឲ្យចំណាយសម្រាប់មាតិកាពិសេសពីគណនីលេចធ្លោ ដែលជាផ្នែកមួយនៃគំរូសេដ្ឋកិច្ចដើម្បីជំរុញការរកប្រាក់ចំណូល យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម មានប្រជាប្រិយភាពទូទាំងពិភពលោកបានប្រកាសពីសេវាកម្ម Super Follows ថ្មីដែលមានសក្តានុពលនៅក្នុងការ ប្រជុំវិនិយោគិនប្រចាំឆ្នាំរបស់ខ្លួន ព្រោះវាស្វែងរកប្រភពចំណូលថ្មីលើសពីការផ្សព្វផ្សាយគោលដៅ។ អ្នកនាំពាក្យធ្វីតទ័របានប្រាប់ថា ស្វែងរកឱកាសផ្តល់ថវិកាដល់ទស្សនិកជនដូចជា Super Follows នឹងអនុញ្ញាតឲ្យអ្នកបង្កើត និងអ្នកចេញផ្សាយត្រូវបានគាំទ្រដោយផ្ទាល់ពីទស្សនិកជនរបស់ពួកគេ ហើយនឹងលើកទឹកចិត្តពួកគេឲ្យបន្តបង្កើតមាតិកា ទស្សនិកជនចូលចិត្ត។

នាយកប្រតិបត្តិកំពូលៗរបស់ Twitter បានពិភាក្សាអំពី Super Follows ខណៈគូសបញ្ជាក់គោលដៅ និងផែនការសម្រាប់អនាគតដ៏ខ្លីក្នុងកំឡុងពេលបទបង្ហាញ។ អ្នកនាំពាក្យរូបនេះបាននិយាយថា យើងកំពុងពិនិត្យមើល និងពិចារណាឡើងវិញនូវការលើកទឹកចិត្តនៃសេវាកម្មរបស់យើង ហើយអាកប្បកិរិយាដែលផលិតផល របស់យើងលើកទឹកចិត្តនៅពេលមនុស្សចូលរួមក្នុងការសន្ទនានៅលើ Twitter ។

Super Follows ត្រូវបានគេពិពណ៌នាក្នុងកំឡុងពេលធ្វើបទបង្ហាញថា ជាមធ្យោបាយមួយសម្រាប់ទស្សនិកជនក្នុង Twitter ក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់អ្នកច្នៃប្រឌិត និងទទួលបានព្រឹត្តិប័ត្រខ្លឹមសារផ្តាច់មុខ និងផ្លាកសញ្ញាជាក់ស្តែង។ Twitter បច្ចុប្បន្នរកលុយបានពីការផ្សាយពាណិជ្ជកម្ម ប្រហែលជាអាចបន្ថែម ប្រាក់ចំណូលបន្ថែមតាមរយៈប្រតិបត្តិការរបស់ Super Follows៕

ដោយ៖លី ភីលីព

Most Popular

To Top