ព័ត៌មានអន្តរជាតិ

ហាងខ្នាតតូច Apple គ្រោងនឹងបើកនៅទីតាំង១៧ នៅទូទាំងអាមេរិក ដើម្បីផ្តល់ជូននូវ ផលិតផលកាន់តែច្រើន និងវគ្គបណ្តុះបណ្តាល ពីក្រុមហ៊ុនយក្ស

អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យា យក្សសហរដ្ឋ Apple ត្រៀម បើកដំណើរ ការហាង ខ្នាតតូច ចំនួន១៧ ទីតាំងរបស់ខ្លួន ដើម្បីផ្តល់ជូននូវផលិតផល កាន់តែច្រើន ទីប្រឹក្សាផ្នែកបច្ចេកវិទ្យា ដែលទទួលការ បណ្តុះបណ្តាល ពីក្រុមហ៊ុនយក្ស និងអ្នកមានទេពកោសល្យផ្នែកបច្ចេកវិទ្យា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមហ៊ុនលក់រាយកញ្ចប់ធំ នាពេលបច្ចុប្បន្ននេះលក់ទំនិញ របស់ Apple ស្ថិតនៅក្នុងផ្នែកអេឡិចត្រូនិច របស់ខ្លួន ប៉ុន្តែការរចនាថ្មីនេះនឹងផ្តល់ជូននូវ ផលិតផលតាមហាង ដែលមានភ្លើងបំភ្លឺភ្លឺ និងតុទាប ដូចជាហាង Apple Store ។ ប្រធានផ្នែកកំណើន គោលដៅ លោក Christina Hennington បាននិយាយថា តំបន់ទំាងនេះនឹងទាក់ទាញភ្នែកអតិថិជន និងធ្វើឲ្យការលក់របស់ខ្លួន កាន់តែមានការពិសោធន៍ ។

ហើយចន្លោះនោះនឹងមានវីដេអូ និងការបង្ហាញ ដែលកាន់តែមានភាពទាក់ទាញ ។ Apple Store ខ្នាតតូចដំបូងគេគ្រោង នឹងបើកនៅ Target’s Monticello ក្នុងរដ្ឋមីនីសូតា ប៉ុន្តែមានហាងជាច្រើនទៀត គ្រោងនឹងពង្រីក ទៅទីតាំងផ្សេងទៀត ពេញមួយឆ្នាំ ២០២១ ។ លោក Hennington បានបន្តថា ផលិតផល របស់ក្រុមហ៊ុន Apple ទទួលបានការពេញនិយម ពីសំណាក់ អតិថិជនរបស់ Target ហើយបទពិសោធន៍ ទិញឥវ៉ាន់ថ្មី ផ្តល់ជូននូវសេវាកម្ម កាន់តែប្រសើរឡើង និងផ្តល់ជូនកាន់តែច្រើនបន្ថែមទៀតដើម្បីពង្រឹងនូវទិស ដៅរបស់យើង សម្រាប់គោលដៅអេឡិចត្រូនិច ។
គំរូថ្មីនេះត្រូវបានបង្កើតឡើង ដោយផ្តោតលើភ្ញៀវ តាមតំបន់ ហើយយើង នឹងបន្តរៀនសូត្រ និងបង្កើនបទពិសោធន៍ តាមរយៈការចាប់ផ្តើម នាពេលអនាគត នៅឆ្នាំក្រោយនេះ។ ចំណែកតំបន់នីមួយៗ បានបើកហាងខ្នាតតូច សម្រាប់ក្រុមហ៊ុនផ្សេងទៀត នាពេលកន្លងមកដូចជាតំបន់ ដែលត្រូវបានលឺដល់ Disney និង Ulta Beauty ៕ ដោយ៖លី ភីលីព

Most Popular

To Top