ព័ត៌មានអន្តរជាតិ

ក្រុមយោធាជំនាញរបស់អាហ្វហ្គានីស្ថាន ចាប់ខ្លួនក្រុមសកម្មប្រយុទ្ធបាន ១៩នាក់ នៅភាគខាងកើតប្រទេស

ចាឡាឡាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃ១៤ ខែមីនា ឆ្នាំ២០២១ថា អភិបាលខេត្ត បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា មន្ត្រីជំនាញនៃទីភ្នាក់ងារសម្ងាត់ជាតិ របស់ប្រទេសអាហ្វហ្គានីស្ថាន នាពេលថ្មីៗនេះ បានចាប់ខ្លួន ក្រុមសកម្មប្រយុទ្ធបាន១៩នាក់ នៅខេត្ត Nangarhar ស្ថិតនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ។

លោក Ziaulhaq Amarkhil ដែលជាអភិបាលខេត្តខាងលើ បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មានថា “អ្នកដែលបានចាប់ខ្លួនទំាងនោះ ត្រូវបានចាប់បាននៅរដ្ឋធានី ចាឡាឡាបាដ ស្រុក Surkh Rod, Shinwar និងស្រុក Behsud ក្នុងអំឡុងពេល០៧ថ្ងៃកន្លងទៅនេះ” ។

គាត់បានថ្លែងថា ក្រុមសកម្មប្រយុទ្ធទាំងនោះ រាប់បញ្ចូលទាំង ក្រុមសកម្មប្រយុទ្ធតាលីបង់ចំនួន១៧នាក់ និងក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម (IS)ចំនួន០២នាក់ផងដែរ ។

ក្រុមសកម្មប្រយុទ្ធ មិនបានធ្វើការអត្ថាធិប្បាយអ្វីនៅឡើយទេ ជុំវិញការចាប់ខ្លួននេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top