ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងធ្វើការសម្រេចចិត្ត ជាផ្លូវការនៅថ្ងៃទី២១ ខែមីនា ជុំវិញការបញ្ចប់ភាពអាសន្ន នៃជំងឺកូវីដ-១៩ នៅតូក្យូ និងខេត្ដមួយចំនួន

តូក្យូ ៖ រដ្ឋាភិបាលជប៉ុនគ្រោង នឹងធ្វើការសម្រេចចិត្ត ជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបញ្ចប់ភាពអាសន្ន នៃជំងឺកូវីដ-១៩ នៅក្នុងតំបន់តូក្យូ នៅថ្ងៃអាទិត្យដូច ដែលបានគ្រោងទុក ដោយបានចាត់ទុកថា មានភាពប្រសើរឡើង ព្រោះការឆ្លង បានធ្លាក់ចុះពីកម្រិតទាបបំផុត ហើយភាពតានតឹង នៅតាមមន្ទីរពេទ្យ បានធូរស្រាលឡើងវិញ ហើយ ។

នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga ត្រូវបានគេរំពឹងថា នឹងប្រកាសពីការបញ្ចប់វិធានការនៅក្នុងរដ្ឋធានី និងតំបន់ជុំវិញខេត្តចំនួន ៣ ដែលជាតំបន់ចុងក្រោយ នៃប្រទេស ក្រោមសេចក្តី ប្រកាសអាសន្ន នៅក្នុងកិច្ចប្រជុំក្រុមការងារ ពិសេសជំងឺឆ្លង នៅពេលល្ងាចបន្ទាប់ ពីបានពិគ្រោះយោបល់ ជាមួយក្រុមអ្នកជំនាញ ផ្នែកជំងឺឆ្លង និងផ្នែកផ្សេងទៀត ។

ក្រុងតូក្យូ រួមទាំងខេត្ដ Kanagawa, Chiba និង Saitama បានស្ថិតក្នុងភាពអាសន្នចាប់ តាំងពីដើមខែមករា ដោយប្រជាជនត្រូវបានជំរុញ ឱ្យចៀសវាងការចេញក្រៅ ដែលមិនចាំបាច់ហើយភោជនីយដ្ឋាន និងបារត្រូវបានប្រាប់ ឱ្យបិទនៅម៉ោង ៨ យប់។

អាជីវកម្ម ត្រូវបានលើកទឹកចិត្ត ឱ្យទទួលយកការធ្វើការពីចម្ងាយ និងការចូលរួមនៅក្នុងព្រឹត្តិការណ៍ ទ្រង់ទ្រាយធំ ដូចជាការប្រគំតន្ត្រី និងហ្គេមកីឡាត្រូវបានកំណត់ នៅពាក់កណ្តាលសមត្ថភាព រហូតដល់ដែនកំណត់ចំនួន ៥,០០០ ។

ការឆ្លងបានធ្លាក់ ចុះចាប់តាំងពីការរឹតត្បិត ត្រូវបានដាក់ចេញ ប៉ុន្តែការធ្លាក់ចុះបានថយចុះហើយបានស្ទុះងើបឡើងវិញ នៅក្នុងខេត្តមួយចំនួន រួមមានទីក្រុងតូក្យូ ដែលបានរាយការណ៍ អំពីករណីថ្មីចំនួន ៤០៩ ករណី កាលពីថ្ងៃពុធ ដែលច្រើនបំផុត ចាប់តាំងពីថ្ងៃទី១៨ ខែកុម្ភៈ។

កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្រ្តី Suga បានសន្យាចាត់វិធានការ ដើម្បីការពារការលេចចេញជាថ្មី នូវការឆ្លងមេរោគ ដែលទាក់ទងនឹងជំងឺឆ្លង ដែលជាក្តីបារម្ភពិសេសមួយ នៅពេលដែលប្រទេសនេះ ចូលដល់រដូវផ្ការីក ក៏ដូចជាការចូលសាលារៀន និងការប្រារព្ធពិធីបញ្ចប់ការសិក្សា ប៉ុន្តែលោកមិន បានបញ្ជាក់លម្អិតពីលក្ខណៈជាក់លាក់នោះទេ ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top