ព័ត៌មានអន្តរជាតិ

RCEP នឹងជួយជុំរុញ សេដ្ឋកិច្ចជាតិជប៉ុន ឆ្នាំដល់ទៅ១៤០ ពាន់លានដុល្លារ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា សេដ្ឋកិច្ចជប៉ុននឹងអាចកើនឡើង ប្រាក់ចំណូលប្រមាណជា១៤០ពាន់លានដុល្លារទៀត ដោយសារតែកិច្ចព្រមព្រៀង ពាណិជ្ជកម្ម RCEP ដែលត្រូវបានចុះហត្ថលេខា ដោយប្រទេសអាស៊ីប៉ាស៊ីហ្វិក
ចំនួន១៥កាលពីឆ្នាំទៅ។

ការលើកឡើងដោយ រដ្ឋាភិបាលជប៉ុន បែបនេះគឺត្រូវពឹងផ្អែកលើផលិតផល ក្នុងស្រុកសរុបជាក់ស្តែង របស់ប្រទេសកាលពីឆ្នាំ២០១៩ ខណៈដែលផលប៉ះពាល់សេដ្ឋកិច្ច ដែលរំពឹងទុកនៃភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលនឹងគ្រប
ដណ្តប់មួយភាគបី នៃពាណិជ្ជកម្មនិងចំនួនប្រជាជន សកលអាចឆ្លើយតបទៅនឹងកំណើន ផលិតផលក្នុងស្រុកសរុប២,៧ ភាគរយនៅក្នុងឆ្នាំនេះ។

នៅក្នុងការព្យាករណ៍ ដែលត្រូវបានធ្វើឡើងជាសាធារណៈ ជាលើកដំបូងផងដែរជប៉ុន បានរំពឹងទុកថាឥទ្ធិពលវិជ្ជមាន ដែលទទួលបានពីកិច្ចព្រមព្រៀងនេះ នឹងអាចធ្វើឲ្យជប៉ុនអាចបង្កើន ការងារថ្មីដល់ទៅ៥៧០ ០០០កន្លែងទៀតផងដែរ ។

គួរឲ្យដឹងដែរថា ហត្ថលេខីនៃកិច្ចព្រមព្រៀង RCEP ត្រូវបានគេដឹងថា មានការចូលរួមពីសំណាក់បណ្តា ប្រទេសអាស៊ាន ទាំង១០ ប្រទេសបូករួមជាមួយនឹងប្រទេសជប៉ុន ប្រទេសចិន ប្រទេសកូរ៉េខាងត្បូង ប្រទេសអូស្ត្រាលី និងប្រទេសញូវសឺឡេន ផងដែរ៕

ប្រែសម្រួល ៖ស៊ុនលី

Most Popular

To Top