ព័ត៌មានអន្តរជាតិ

ការបម្រែបម្រួល​ អាកាសធាតុ កំពុងសាយភាយ ចូលកាន់តែជ្រៅ ក្នុងផែនដី ដូចអ្វី ដែលគេបានជឿកន្លងមក

អាមេរិក ៖ បឹង Michigan កំពុងឡើងម្ដៅដោយសារការ ប្រែប្រួលអាកាសធាតុ បន្ទាបើពីការសិក្សា បានរកឃើញថា សូម្បីតែទឹករាប់រយម៉ែត្រ ចុះខាងក្រោមកាន់តែក្តៅ ដោយសារផល ប៉ះពាល់យូរអង្វែង នៃ សីតុណ្ហភាពផ្ទៃ ខាងលើក្តៅ និងរដូវរងាខ្លី នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលី ម៉ែល ។

រដ្ឋបាលជាតិមហាសមុទ្រ និងបរិយាកាស (NOAA) បានបង្ហាញទឹករាប់រយហ្វីត នៅខាងក្រោមផ្ទៃបឹង Michigan កំពុងក្តៅ។ ទីភ្នាក់ងារព្រមានថា នេះអាចរំខានដល់លំនាំរដូវបឹង ទីបំផុតនឹងផ្លាស់ប្តូរប្រព័ន្ធ អេកូឡូស៊ីដែលវិវត្ត ទៅនឹងការសម្របខ្លួន ទៅនឹងបរិយាកាសបច្ចុប្បន្ន ។ ដោយប្រើសំណុំ ទិន្នន័យរយៈពេល ៣០ ឆ្នាំនៃការវាស់សីតុណ្ហាភាពទឹកជ្រៅ ការសិក្សាបានរកឃើញថា បឹង Michigan មានកម្រិត ០,០៦ អង្សាសេក្នុងមួយ ទសវត្សហើយនេះ គឺជាការឆ្លុះបញ្ចាំងពីការកើនឡើង នៃសីតុណ្ហភាព និងរដូវក្តៅយូរ ។

យោងតាមអ្នកជំនាញការកើនឡើង សីតុណ្ហភាពទឹកអាចបណ្តាល ឲ្យមានការផ្លាស់ប្តូររយៈពេលវែងផ្លាស់ប្តូរខ្សែសង្វាក់ស្បៀង អាហារ និងបង្ខំឲ្យជលផលចូលទៅក្នុងទឹកដី ដែលមិនមានកំណត់ ។ លោក Craig Stow អ្នកវិទ្យាសាស្ត្រមន្ទីរពិសោធន៍ ស្រាវជ្រាវបឹង ធម្មជាតិ NOAA Great Lakes និងជាអ្នកសិក្សាបាននិយាយថា ការផ្លាស់ប្តូរទាំងនេះមើលទៅដូចជាតូចណាស់២ឬ៣ដង ក្នុងមួយដឺក្រេក្នុងមួយទសវត្សរ៍ ប៉ុន្តែការផ្លាស់ប្តូរនេះបានបន្តអស់ រយៈពេលជាច្រើនទសវត្ស មកហើយប្រហែលជាយូរជាង ការឆ្លុះបញ្ចាំង នៅក្នុងការឃ្លាំមើលរបស់យើង ។

ក្រុមអ្នកជំនាញបានដឹង ជាយូរមកហើយថា សីតុណ្ហភាពនៅបឹង Michigan កំពុងកើនឡើង ហើយគម្របទឹកកក កំពុងថយចុះ ដោយសារសកម្មភាព របស់មនុស្សនា ពេលបច្ចុប្បន្ននេះ ។ ពិភពលោកបានក្រឡេកឃើញការបំផ្លិចបំផ្លាញនេះ កាលពីខែមុននៅពេលទឹកកក គ្របដណ្តប់បឹង Michigan បានបែកចេញហើយ រសាត់ចេញពីច្រាំង ទោះបីជាបឹង នៅតែបន្តផ្លាស់ប្តូរពីពេលវាបង្កើតឡើងក៏ដោយ ក៏ បឹងមួយនេះកំពុងមានការផ្លាស់ ប្តូរលឿនជាងមុន ៕ដោយ៖លី ភីលីព

Most Popular

To Top