ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ ការស្តាប់សំឡេង ធម្មជាតិ នៅតាមឧទ្យានជាតិ និងសួនច្បារ ពិតជាល្អសម្រាប់ សុខភាព របស់លោកអ្នក

អាមេរិកខាងជើង ៖ ការសិក្សាបានរកឃើញថា ការស្តាប់សំឡេងសត្វស្លាបយំ តាមឧទ្យានជាតិ និងសួនច្បារសាធារណៈ ធ្វើឲ្យមានសុខភាពល្អ បែបធម្មជាតិ និងជួយអាចកាត់បន្ថយស្ត្រេស ខណៈសំឡេងនេះអាចជំរុញ ភាពវិជ្ជមាន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកជំនាញអាមេរិកខាងជើង បានស៊ើបអង្កេតការ ថតសំឡេងពីទីតាំង ចំនួន២៥១ នៅតាមឧទ្យានជាតិ ចំនួន ៦៦ នៅទូទាំងសហរដ្ឋអាមេរិក ជាផ្នែកមួយ នៃការសិក្សារបស់ពួកគេ ។ ពួកគេបានរកឃើញថា ប្រភពទឹកធ្វើឲ្យអារម្មណ៍ វិជ្ជមានរបស់មនុស្ស ប្រសើរឡើង ខណៈពេលដែលសំឡេង បក្សីកាត់បន្ថយអារម្មណ៍ស្ត្រេស និងរំខាន ។

អ្នកជំនាញនិយាយថា ទឹកមានប្រសិទ្ធភាពបំផុត ក្នុងការធ្វើឲ្យប្រសើរឡើង នូវអារម្មណ៍វិជ្ជមានអាចទាក់ទង ទៅនឹងតួនាទីសំខាន់របស់ទឹក សម្រាប់ការរស់រានមានជីវិត ឬសមត្ថភាពនៃសម្លេងទឹកជាបន្តបន្ទាប់ ដើម្បីបិទបាំងសំឡេងរំខានផ្សេងៗ ដែលមិនចង់បាន ។ យោងតាមក្រុមនេះថា ឧទ្យានជាតិមានទេស ភាពស្រស់បំព្រងបំផុតហើយអាចជួយ ដល់សុខភាពសាធារណៈបាន ប៉ុន្តែពួកគេត្រូវការការពារពីសំឡេង រំខានពីតំបន់ជុំវិញទីក្រុង។

លោក Kurt Fristrup ជាសហអ្នកស្រាវជ្រាវ លើការសិក្សា និងជាអ្នកវិទ្យាសាស្ត្រជីវវិទ្យានៅសេវាកម្មឧទ្យានជាតិបាននិយាយថា តំបន់ឧទ្យាននៅជិតតំបន់ ទីក្រុងដែលមានកម្រិតទាប នៃ ការមកទស្សនាតំណាង ឲ្យគោលដៅ សំខាន់សម្រាប់ការអភិរក្សសំឡេង បរិសុទ្ធដើម្បីពង្រឹងសុខភាព សម្រាប់អ្នកទេសចរ ៕ ដោយ៖លី ភីលីព

Most Popular

To Top