ព័ត៌មានអន្តរជាតិ

មន្រ្តីទូតចិន បដិសេធថា មិនបានហៅនាយករដ្ឋមន្រ្តីកាណាដា Justin Trudeau ថាជា សុនខដើរតាមអាមេរិកឡើយ

បរទេស៖ កាលពីសប្តាហ៍មុន ប្រទេសកាណាដារួមជាមួយ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហគមន៍អ៊ឺរ៉ុប បានដាក់ទណ្ឌកម្មលើមន្រ្តីចិន ជុំវិញការរំលោភសិទ្ធិមនុស្សប្រឆាំងនឹងជនជាតិភាគតិចមូស្លីមអ៊ុយហ្គ័រ នៅតំបន់ស៊ីនជាំង របស់ប្រទេសចិន ដែលជំរុញឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំង បានច្រានចោលការចោទប្រកាន់នេះ ដើម្បីសងសឹកវិញ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកការទូតចិនម្នាក់បានឈានដល់ទំនាក់ទំនងប្រេះស្រាំ រវាងប្រទេសអាស៊ីនិងកាណាដា ដោយចាប់ផ្តើមការវាយលុកប្រព័ន្ធផ្សព្វផ្សាយ សង្គមទៅលើនាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau ហើយបានច្រានចោលចំពោះការ ដែលចាត់ទុកលោកថា ជា“ ក្មេងប្រុស” ។

នៅចំកណ្តាលនៃជម្លោះដែលកំពុងកើនឡើង ជុំវិញការធ្វើបាបទៅលើជនជាតិភាគតិចមូស្លីមអ៊ុយហ្គ័ររបស់ខ្លួនដែលជាការចោទប្រកាន់របស់ អគ្គកុងស៊ុលរបស់ចិនទៅទីក្រុង Rio de Janeiro នោះ លោក លីយ៉ាង បានប្រើធ្វីតធឺ ដើម្បីស្តីបន្ទោសនាយករដ្ឋមន្ត្រីកាណាដាចំពោះវិបត្តិការទូត។

មន្រ្តីចិនដែលដឹងអំពីការសរសេរជាញឹកញាប់របស់ គាត់នៅលើបណ្តាញសង្គម Twitter បានច្រានចោលចំពោះការសរសេរថា លោក Trudeau ជា“ ក្មេងប្រុស” និង“ ជាមនុស្សខ្ជះខ្ជាយ” ខណៈពេលប្រើពាក្យប្រមាថមើលងាយ ដើម្បីដាក់ស្លាកប្រទេសកាណាដាថាជា“ ឆ្កែរបស់សហរដ្ឋអាមេរិក”៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top