ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ ការផ្ទុះភ្នំភ្លើង បង្កឲ្យមានគ្រោះរាំងស្ងួត យ៉ាងធ្ងន់ធ្ងរ នៅទីក្រុងកំពង់ផែ បុរាណអេហ្ស៊ីប កាលពី២១០០ ឆ្នាំមុន

ការផ្លាស់ប្តូរអាកាសធាតុ បានជះឥទ្ធិពលដល់ការ អភិវឌ្ឍ មនុស្សរាប់ពាន់ឆ្នាំ មកហើយ បន្ទាប់ពីអ្នកវិទ្យាសាស្ត្រ បានពិនិត្យមើលមូលហេតុ ដែលទីក្រុងកំពង់ផែ ដែលមានកំពែងរឹងមាំ នៅក្នុងប្រទេស អេហ្ស៊ីប ត្រូវបានគេបោះបង់ចោល កាលពី ជាង ២១០០ ឆ្នាំមុន ដែលបានបង្ខំឲ្យប្រជាជនចាកចេញពីផ្ទះរបស់ពួកគេ ដើម្បីស្វែងរកទឹក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ទីក្រុង Berenike ត្រូវបានគេស្គាល់ថា Berenike Troglodytica គឺជាទីក្រុងបានបង្កើតឡើង នៅឆ្នាំ ២៧៥ មុនគ.សដោយស្តេចMacedonian pharaoh Ptolemy IIដោយបានដាក់ឈ្មោះ តាមម្តាយរបស់ព្រះអង្គឈ្មោះBerenice I ។ ដោយស្ថិតនៅលើច្រាំងតូចមួយ នៅច្រាំងខាងលិច នៃសមុទ្រក្រហម ហើយទីក្រុBerenikeពឹងផ្អែកលើប្រព័ន្ធស្តុកទឹក សម្រាប់ទឹកផឹក ។

ប៉ុន្តែការផ្ទុះភ្នំភ្លើងមួយ នៅឆ្នាំ ២០៩ មុនគ.សបានធ្វើឲ្យឧស្ម័ន និងផេះជាច្រើនទៅក្នុងបរិយាកាស ដើម្បីផ្លាស់ប្តូរអាកាសធាតុ ក្នុងតំបន់បង្កឲ្យមានរាំងស្ងួត អស់រយៈពេលជាច្រើនឆ្នាំ ដោយបង្ខំឲ្យប្រជាជនភៀសខ្លួន ចេញពីទីក្រុង ។ អ្នកបុរាណវិទ្យា បានរកឃើញ ថា កាក់ គ្រឿងស្មូន និងវត្ថុដទៃទៀត នៅក្នុងអណ្តូង ដែលបានរកឃើញថ្មី មានកាលបរិច្ឆេទ នៃការចាកចេញរបស់ Hellenistic Berenike ដល់ចុង នៃសតវត្សទី ៣ មុនគ. ស ។

បើយោងតាមរបាយការណ៍ថ្មីមួយ នៅក្នុងទិនានុប្បវត្តិបុរាណវិទ្យាថា ការផ្ទុះនៃបន្ទុះភ្នំភ្លើង មិនត្រូវបានគេស្គាល់ អត្តសញ្ញាណក្នុងឆ្នាំប្រមាណ ២០៩ មុនគ.សដោយបានបញ្ចេញ បរិមាណផេះ និងស្ពាន់ធ័រ ជាច្រើនចូលទៅក្នុងរូងភ្នំ ។ កម្អែលភ្នំភ្លើងបានរារាំង ពន្លឺព្រះអាទិត្យ និងភាពត្រជាក់ក្នុងបរិយាកាស បណ្តាលឲ្យខ្យល់មូសុងរដូវក្តៅ ដែលជន់លិចទន្លេនីលតែម្តង៕ដោយ៖លី ភីលីព

Most Popular

To Top