ព័ត៌មានអន្តរជាតិ

ក្រុមអ្នកជំនាញព្រមាន ៖ ការបរិភោគអាហារក្រៅផ្ទះ នៅអង់គ្លេស អាចបណ្តាល ឲ្យមានការបំពុល បរិយាកាសយ៉ាងខ្លាំង ពីឧបករណ៍កម្ដៅហ្គាស

អង់គ្លេស ៖ អ្នកជំនាញផ្នែក បរិស្ថាននិយាយថា Pubs និងភោជនីយដ្ឋាន នៅចក្រភពអង់គ្លេស សព្វថ្ងៃនេះបានចាប់ផ្តើម បម្រើអាហារ និងភេសជ្ជៈ នៅខាងក្រៅ ជាដំណាក់កាលមួយ ដែលត្រូវបានគេរំពឹងទុកបំផុត នៃការបញ្ចប់ការ ចាក់សោរការពារជំងឺឆ្លង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ទោះយ៉ាងណា អ្នកជំនាញផ្នែកបរិស្ថាន បន្តថា ការបើកឡើងវិញ សម្រាប់ការបរិភោគអាហារ ក្រៅផ្ទះអាចបណ្តាល ឲ្យមានការបំពុលបរិយាកាស យ៉ាងខ្លាំងពីឧបករណ៍ កម្ដៅហ្គាស ។ ឧបករណ៍កម្ដៅ ដែលឆេះដោយ ឧស្ម័នបញ្ចេញ នូវអុកស៊ីដអាសូត (NOx) ជាក្រុមគ្រួសារ ដែលមានឧស្ម័នពុលប្រតិកម្មខ្លាំង ព្រមានមូលនិធិការពារ បរិស្ថាន (EDF) ។

NOx រួមបញ្ចូលទាំងអាសូតឌីអុកស៊ីត (NO2) ដែលអាចនាំឲ្យមានបញ្ហាសុខភាពដូចជារលាកផ្លូវដង្ហើម ខណៈដែលធ្វើឲ្យកាន់ តែធ្ងន់ធ្ងរដល់ជំងឺបេះដូង និងសួត។ EDF និយាយ ថា ការប្រើម៉ាស៊ីនកម្តៅឧស្ម័ន តែមួយម៉ោងរយៈពេល៥ម៉ោង ក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃបង្កើត បរិមាណដូចគ្នានឹងការបំពុល នីត្រូសែនអុកស៊ីត (NOx) ផលិតដោយផ្ទះកម្តៅឧស្ម័នធម្មតាក្នុងមួយឆ្នាំ ។ ហើយទោះបីនៅ ពាក់កណ្តាល និទាឃរដូវក៏ដោយ ក៏ការធ្លាក់ព្រិល នៅភាគខាង ត្បូង ចក្រភពអង់គ្លេស និងទីក្រុងឡុងមានន័យថា ហាងស្រាអាច ជ្រើសរើស ឧបករណ៍កម្ដៅហ្គាសកាន់ តែច្រើនដើម្បីរក្សាអតិថិជនឲ្យកក់ក្តៅ ៕ដោយ៖លី ភីលីព

Most Popular

To Top