ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ ​កាបូនឌីអុកស៊ីតឡើង ខ្លាំងនាឆ្នាំ ២០២០ ចាប់តាំងពីពាក់កណ្តាល សម័យ Pliocene ៣,៦ លានឆ្នាំមុន

អង់គ្លេ ៖ ការសិក្សាបានបង្ហាញថា កម្រិតកាបូនឌីអុកស៊ីត បានកើនឡើងយ៉ាងខ្លាំង នៅឆ្នាំ ២០២០ ដល់កម្រិតខ្ពស់បំផុត ដោយមិនត្រូវបានក្រុមអ្នកស្រាវជ្រាវ កត់ត្រា ចាប់តាំងពីពាក់កណ្តាល យុគសម័យ Pliocene កាលពី ៣,៦ លានឆ្នាំមុន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្នុងអំឡុងពេល នៃយុគសម័យបុរេប្រវត្តិនេះ កម្ពស់ទឹកសមុទ្រមានកម្ពស់ ប្រហែល ៧៨ ហ្វីតហើយសីតុណ្ហភាព ផែនដី គឺក្តៅជាង ៧ ដឺក្រេហ្វារិនហៃ មានកម្ដៅខ្លាំងជាងពិភពលោក សម័យបច្ចុប្បន្ន ។ ការកើនឡើង ក្នុងមួយឆ្នាំ ៗ នៃឧស្ម័នកាបូនិក ដែលមានចំនួន ២,៦ ផ្នែកក្នុងមួយលាន គឺជាផ្នែកមួយសម្រាប់កំណត់ត្រាខ្ពស់បំផុត ចាប់តាំងពី NOAA បានចាប់ផ្តើម តាមដាន កាលពីជាង ៦០ ឆ្នាំមុន ។
ទីភ្នាក់ងារនេះមិនបានផ្តល់ការ ពន្យល់ អំពីការកើនឡើង នេះទេ ប៉ុន្តែផលប៉ះពាល់ របស់វាអាចកើនឡើង ។ លើសពីនេះ ការប្រើប្រាស់អគ្គិសនីនៅក្នុងវិស័យលំនៅដ្ឋាន ពិតជាមានការកើនឡើងកំឡុង ពេលចាក់សោរការពារ មេរោគCOVID-19។ ចាប់តាំងពីឆ្នាំ ២០០០ ឧស្ម័នកាបូនិក (CO2) បានកើនឡើង ប្រហែល ១២ ភាគរយហើយមេតានបរិយាកាស បានកើនឡើង ៦ ភាគរយ ។

មន្ទីរពិសោធន៍ត្រួតពិនិត្យ ទូទាំងពិភពលោករបស់ NOAA បានវាស់កម្រិតបរិយាកាស នៃឧស្ម័នផ្ទះកញ្ចក់ឈាន មុខគេចំនួន ៣ គឺកាបោនឌីអុកស៊ីតមេតាណុល និងអុកស៊ីដនីត្រាត ពីការវាស់វែង ដែលបានយកនៅទីតាំង គំរូពីចម្ងាយរបស់ NOAA នៅហាវ៉ៃរដ្ឋ អាឡាស្កា American Samoa ប៉ូលខាងត្បូងនិង កន្លែងផ្សេងទៀត ។

មធ្យមភាគសម្រាប់កាបូន ឌីអុកស៊ីតគឺ ៤១២.៥ ចំណែកក្នុងមួយលាន (ppm) ក្នុងឆ្នាំ ២០២០ កើនឡើង ២,៦ ppm ពីឆ្នាំ ២០១៩ ។ ទោះបីជាមានការប៉ាន់ស្មានការថយចុះ ៧ ភាគរយ នៃការសាយភាយ ដែលបណ្តាល មកពីរោគរាតត្បាត ក៏ដោយនោះ គឺជាការកើនឡើងខ្ពស់បំផុតទី ៥ ក្នុងការតាមដានរយៈពេល ៦៣ ឆ្នាំ។ បើគ្មានរោគរាតត្បាតទេ ការកើនឡើងនឹងខ្ពស់បំផុត ជាកំណត់ត្រា ៕ដោយ៖លី ភីលីព

Most Popular

To Top