ព័ត៌មានអន្តរជាតិ

ការដកកងទ័ព របស់អាមេរិក នឹងធ្វើឲ្យអាហ្វហ្គានីស្ថាន ធ្លាក់ក្នុងភាពវឹកវរ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសថា កងទ័ពសហរដ្ឋអាមេរិកទាំងអស់ នឹងត្រូវដកចេញពីប្រទេស អាហ្វហ្គានីស្ថាន មុនថ្ងៃទី១១ ខែកញ្ញា ដែលជាការសម្រេច បញ្ចប់សង្គ្រាម ដែលវែងបំផុត នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។

ចាប់តាំងពីចូលប្រទេស អាហ្វហ្គានីស្ថានក្នុងខែតុលា ឆ្នាំ២០០១ កងទ័ពសហរដ្ឋអាមេរិក បានបណ្តាលឱ្យស្លាប់ជនស៊ីវិលជាង ៣០,០០០ នាក់រងរបួសជាង ៦០,០០០ នាក់និងធ្វើឲ្យមនុស្សប្រមាណ ១១ លាននាក់ក្លាយជាជនភៀសខ្លួន។

នៅពេលស្ថានភាពសន្តិសុខ នៅអាហ្វហ្គានីស្ថាន នៅតែស្មុគស្មាញ ហើយអំពើភេរវកម្មនៅតែបន្តរីករាលដាល ក្នុងនោះអ្នកវិភាគយល់ថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក គ្មានការទទួលខុសត្រូវ និងព្រមានប្រឆាំងនឹងជម្លោះស៊ីវិលកាន់តែខ្លាំងឡើង និងអំពើភេរវកម្មកាន់តែរីករាលដាល។

ដោយមានការព្រួយបារម្ភអំពីស្ថានភាពក្នុងស្រុកកាន់ តែយ៉ាប់យ៉ឺន មន្ត្រីជាន់ខ្ពស់មួយចំនួន នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន បានសម្តែងការខកចិត្ត ជាសាធារណៈចំពោះការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការដកកងទ័ពដោយមិនមាន ដំណើរការសន្តិភាពណា មួយកើតឡើងនោះ។

ប្រជាជនអាហ្វហ្គានីស្ថាន ជាទូទៅជឿជាក់ថា សហរដ្ឋអាមេរិក គួរតែជួយអាហ្វហ្គានីស្ថាន ក្នុងការបង្កើតរដ្ឋាភិបាលរឹងមាំ និងកាត់បន្ថយជម្លោះប្រដាប់អាវុធ ប៉ុន្តែ ប្រទេសនេះមិនបានបំពេញ តាមការសន្យារបស់ខ្លួន និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ របស់ប្រជាជនអាហ្វហ្គានីស្ថានយ៉ាងខ្លាំង ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top