ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ជូនយន្តហោះប្រតិកម្មឡើង ស្ទាក់ការហោះហើរ របស់យន្តហោះល្បាត របស់អាមេរិក និងណ័រវេសន៍ ហោះរំលងសមុទ្រ Barents

ម៉ូស្គូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា យន្តហោះប្រតិកម្ម របស់រុស្ស៊ី MiG-31 បានហោះស្ទាក់យន្តហោះល្បាតរបស់អាមេរិក និងណ័រវេសន៍ ដែលបានហោះឆ្លងកាត់ពីលើសមុទ្រ Barents កាលពីថ្ងៃចន្ទ ។

ក្រសួងបានឲ្យដឹងថា រ៉ាដា បានរកឃើញគោលដៅចំនួន២ ដែលបានហោះគៀក ព្រំដែនរុស្ស៊ី ដោយហោះពីលើសមុទ្រ Barents និងយន្តហោះប្រតិកម្ម MiG-31 ដែលជាកម្មសិទ្ធិ របស់ជើងហោះនៅភាគខាងជើងរុស្ស៊ី ដែលហោះចេញ ដើម្បីឆ្លើយតបទៅ នឹងការហោះហើរនេះ ។

សហសេវឹករុស្ស៊ី បានកំណត់អត្តសញ្ញាណ គោលដៅអាកាស ដែលជាយន្តហោះល្បាតរបស់សហរដ្ឋអាមេរិក U.S. Navy P-8A និងយន្តហោះល្បាត របស់ណ័រវេសន៍ P-3C Orion ។

បន្ទាប់ពីយន្តហោះបរទេស បានហោះហើរចាកឆ្ងាយ ពីព្រំដែនរុស្ស៊ី យន្តហោះ MiG-31 បានវិលត្រឡប់មកទីលានអាកាស របស់ខ្លួនវិញ ប្រកបដោយសុវត្ថិភាព ។

ក្រសួងបានឲ្យដឹងថា ក្នុងអំឡុងពេលហោះហើរនេះ ដែរ យន្តហោះប្រតិកម្មរបស់រុស្ស៊ី បានប្រតិបត្តិការរឹតត្បិត ជាមួយនឹងវិធានអន្តរជាតិ សម្រាប់ការប្រើប្រាស់អវកាស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top