ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ទំនងជាបង្កើនការ វាយប្រហារតាមអ៊ីនធឺណិតលើអាមេរិក និងកូរ៉េខាងត្បូង នៅឆ្នាំនេះ ដោយប្រឈមបញ្ហាផ្នែកសេដ្ឋកិច្ច

សេអ៊ូល៖ អ្នកស្រាវជ្រាវម្នាក់នៅក្រុមអ្នកគិតគូរគ្រប់គ្រងដោយរដ្ឋបានលើកឡើងថា ប្រទេសកូរ៉េខាងជើង ទំនងជាបន្តបង្កើនការវាយប្រហារតាមអ៊ិនធឺណិតប្រឆាំងនឹងស្ថាប័នហិរញ្ញវត្ថុ និងក្រុមអ្នកគិតគូរនៅក្នុងប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ចំពេលមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច

លោក Oh Il-Seok អ្នកស្រាវជ្រាវនៃវិទ្យាស្ថានយុទ្ធសាស្ត្រសន្តិសុខជាតិ (INSS) ដែលគ្រប់គ្រងដោយរដ្ឋ ក៏បានកត់សម្គាល់ផងដែរថា ការគំរាមកំហែងតាមអ៊ីនធឺណិត ដែលកំពុងកើនឡើងអាចបង្កឱ្យមានការផ្ទុះឡើងវិញ ដែលជំរុញឱ្យរដ្ឋបាលលោក ចូ បៃដិន ចាត់ទុកពួកគេថាជា“ ការគំរាមកំហែងធ្ងន់ធ្ងរ” និងចាត់វិធានការកាន់តែខ្លាំងក្លាថែមទៀត ដែលជាវិធានការប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។

លោកបានលើកឡើងថា ប្រទេសកូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងបន្តបង្កើនការវាយប្រហារតាមអ៊ីនធឺណិតលើស្ថាប័នហិរញ្ញវត្ថុ និងការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបពាសពេញពិភពលោក នៅឆ្នាំ ២០២១ ដើម្បីបង្កើនរូបិយប័ណ្ណបរទេសរបស់ខ្លួន ខណៈពាណិជ្ជកម្មជាមួយចិន ត្រូវបានផ្អាកដោយសារតែការបិទខ្ទប់ប្រឆាំងនឹងជំងឺកូវីដ-១៩ និងការដាក់ទណ្ឌកម្មដ៏តឹងរឹងរបស់សហរដ្ឋអាមេរិក  និងអង្គការសហប្រជាជាតិ។

លោកបានបន្ថែមទៀតថា ក្នុងករណីការវាយប្រហារតាមអ៊ិនធឺណិតទ្រង់ទ្រាយធំ ដោយកូរ៉េខាងជើង អាចដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងកូរ៉េខាងជើង និងថែមទាំងការវាយប្រហារជាក់ស្ដែងដោយសំអាងលើទីតាំងជាក់លាក់ ដែលការវាយប្រហារតាមអ៊ិនធឺណិមានប្រភពចេញពីយន្តហោះគ្មានមនុស្សបើក។

អ្នកជំនាញរូបនេះក៏បានព្រមានផងដែរថាកូរ៉េខាងជើង អាចបើកការវាយប្រហារតាមអ៊ីនធឺណិតទៅលើរដ្ឋាភិបាលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដូចជាពាក់ព័ន្ធនឹងកិច្ចចរចានុយក្លេអ៊ែរក៏ដូចជាអ្នកជំនាញផ្សេងទៀតលើកូរ៉េខាងជើង៕ដោយ ឈូក បូរ៉ា

Most Popular

To Top