ព័ត៌មានអន្តរជាតិ

នាវាជើងទឹក​ឥណ្ឌូនេស៊ី កំពុងរុករកនាវាមុជទឹក ដែលបាត់ខ្លួន ដែលមានអ្នកនៅ ក្នុងនោះ៥៣នាក់ និងលេចធ្លាយប្រេង ពីតាំងជ្រមុជទឹក

ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ថា មេបញ្ជាការយោធា របស់ប្រទេសឥណ្ឌូនេស៊ី លោក Hadi Tjahjanto បានថ្លែងនៅថ្ងៃពុធនេះថា នាវាជើងទឹករបស់ឥណ្ឌូនេស៊ី កំពុងធ្វើការរុករកនាវាមុជ ទឹកមួយគ្រឿង ដែលបានបាត់ខ្លួន ជាមួយនឹងមនុស្ស៥៣នាក់ នៅក្នុងនាវានោះ ។

នៅក្នុងសេចក្តីប្រកាសមួយ ចេញដោយក្រសួងការពារជាតិ របស់ឥណ្ឌូនេស៊ី បានដាក់ថា ប្រេងបានធ្លាយចេញ ហើយប្រទះឃើញនៅជិតទីតាំង នៃការជ្រមុជទឹក នៅវេលាម៉ោង៧ព្រឹក ។

លោកឧត្តមនាវីឯក Julius Widjojono បានលើកឡើងថា នាវាមុជទឹក ឈ្មោះ KRI Nanggala 402 ជាផ្នែកមួយនៃក្រុមបាញ់គ្រាប់បែក នៅក្នុងលំហាត់សមយុទ្ធ នៅដែនទឹកកោះបាលី ភាគខាងជើង ប៉ុន្តែ ដោយសារបរាជ័យ ក្នុងការប្រកាសសារជាថ្មីនៃការធ្វើលំហាត់សមយុទ្ធ ដែលត្រូវបានរំពឹងទុក ។

លោក Tjahjanto បានលើកឡើងថា “យើងបាននឹងកំពុងស្វែងរកនៅក្នុងដែនទឹក នៃកោះបាលី ស្ថិតនៅចម្ងាយ៩៦គីឡូម៉ែត្រពីកោះបាលី ដែលមានមនុស្ស នៅក្នុងនោះចំនួន៥៣នាក់” ។

គាត់បានឲ្យដឹងថា បានទាក់ទងជាមួយនាវានេះ ដោយបាត់ដំណឹងឈឹង នៅវេលាម៉ោង៤និង៣០នាទីព្រឹកថ្ងៃពុធនេះ ៕

Most Popular

To Top