ព័ត៌មានអន្តរជាតិ

ប្រេស៊ីល​ បដិសេធនាំចូលវ៉ាក់សាំង របស់រុស្សី នោះឡើយ

បរទេស ៖ ប្រទេសប្រេស៊ីល កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការប្រកាសបញ្ជាក់ ជាផ្លូវការ ហើយថា ខ្លួនបានធ្វើការបដិសេធ ទៅនឹងសំណើសុំនាំចូលនូវវ៉ាក់សាំង របស់រុស្សី Sputnik V ពីសំណាក់រដ្ឋមួយចំនួន របស់ខ្លួនដោយអះអាងថា ខ្លួនមិនទាន់បានទទួល ទិន្នន័យគ្រប់គ្រាន់អំពីប្រសិទ្ធភាពនិងសុវត្ថិភាព នៃវ៉ាក់សាំងមួយនេះនៅឡើយ ។

លោក Antonio Barra Torres ប្រធានផ្នែកច្បាប់នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា ពួកយើងនឹងដាច់ខាត មិនអនុញ្ញាតិ ឲ្យពលរដ្ឋប្រេស៊ីលជាច្រើនលាននាក់ ក្នុងការប្រើប្រាស់នូវផលិតផល ដែលមិនមានការបញ្ជាក់និងទទួលស្គាល់ត្រឹមត្រូវ នោះឡើយ ។

លោកបន្តថា អ្នកជំនាញរបស់ប្រេស៊ីល បានធ្វើការព្រមានថា វ៉ាក់សាំងមួយេះ គឺនៅមិនទាន់បានទទួលការ អនុញ្ញាតិនៅឡើយអំពីភ្នាក់ងារ សុខាភិបាលរបស់អ៊ឺរ៉ុប EMA ឬសូម្បីតែអជ្ញាធរ ទទួលបន្ទុកកិច្ចការងារ គ្រប់គ្រងចំណីអាហារ និងថ្នាំពេទ្យ របសអាមេរិក FDA នោះដែរ ។

រំលឹកដែរថាប្រទេស រុស្សី បានធ្វើការប្រកាសអនុញ្ញាតិ និងទទួលស្គាល់ វ៉ាក់សាំង Sputnik V ដោយខ្លួនឯងតាំងតែពីខែសីហា ចំពោះពលរដ្ឋរបស់ខ្លួនប៉ុន្តែភ្លាមៗវាបានបង្កជាក្តីបារម្ភ ចំពោះអ្នកជំនាញ ជាច្រើនអំពីវ៉ាក់សាំងមួយនេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top