បរទេស ៖ តារាសម្តែងស្រីរបស់ប្រទេសប៉ាគីស្ថាននាង Veena Malik បានរងការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីនាងបានធ្វើការកត់ សម្គាល់អំពីការស្លាប់ និងការបំផ្លិចបំផ្លាញនៅក្នុងជម្លោះ រវាងប្រទេសអ៊ីស្រាអែល និងហ្គាហ្សា ដែលបានឆក់យកអាយុជីវិតបុរសស្ត្រី និងកុមារនៃភាគីទាំង សងខាង ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីថ្ងៃអង្គារ នាង Malik ដែលមានអ្នកគាំទ្រចំនួន ១,២ លាននាក់នៅលើបណ្តាញសង្គម Twitter បានផ្សាយសម្រង់សម្តីរបស់ Adolf Hitler ថា «ខ្ញុំនឹងសម្លាប់ជនជាតិជ្វីស្វទាំងអស់នៅលើពិភពលោក … ប៉ុន្តែខ្ញុំបានទុកអ្នកខ្លះដើម្បីបង្ហាញពិភពលោកថា ហេតុអ្វីបានជាខ្ញុំសម្លាប់ពួកគេ” ។
នៅក្នុងសរសេរដោយដាក់ស្លាកប្រទេសអ៊ីស្រាអែលថា ជា “ ភេរវករ” ហើយបានប្រើសញ្ញាទ្រុងជ្រូក ដោយដាក់ថា «ដោះលែងប៉ាឡេស្ទីន»។
រហូតមកដល់រសៀលថ្ងៃពុធនេះធ្វីត (tweets ) ភាគច្រើនបានបាត់ ពីគណនីរបស់នាង។ ទោះយ៉ាងណាក៏ដោយពួក គេបាននាំឱ្យមានការខឹងសម្បារយ៉ាងខ្លាំង នៅលើវេទិកាប្លុកខ្នាតតូច ៕
ប្រែសម្រួលៈ ណៃ តុលា