ព័ត៌មានអន្តរជាតិ

ការសិក្សាព្រមាន៖ ការទទួលទានជាតិអាល់កុល ក្នុងបរិមាណណាមួយ បង្កគ្រោះថ្នាក់ដល់ខួរក្បល

អង់គ្លេស៖ការសិក្សាថ្មីមួយបានបង្ហាញថា ការផឹកគ្រឿងស្រវឹងក្នុងបរិមាណណាមួយ បង្កគ្រោះថ្នាក់ដល់ខួរក្បាល បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Oxford បានភ្ជាប់ការផឹកស្រាកម្រិតមធ្យម ទៅនឹងបរិមាណជាតិពណ៌ប្រផេះទាប នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។

រូបធាតុពណ៌ប្រផេះត្រូវបានរកឃើញ នៅស្រទាប់ក្រៅនៃខួរក្បាលមានរាងកោសិកាសរសៃប្រសាទខ្ពស់ ហើយដើរតួសំខាន់នៅក្នុងប្រព័ន្ធសរសៃប្រសាទកណ្តាល។ ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍ថា មិនមានកម្រិតជាតិអាល់កុលមានសុវត្ថិភាពសម្រាប់ខួរក្បាលឡើយ ហើយនិយាយថា ការទទួលទានកម្រិតមធ្យមមានទំនាក់ទំនងជាមួយ នឹងផលប៉ះពាល់អវិជ្ជមានកាន់តែរាលដាល លើខួរក្បាលជាងការទទួលស្គាល់ពីមុន។

សម្រាប់ផ្នែកវិទ្យាសាស្ត្រស្តីពី ផល់ប៉ះពាល់នៃការផឹកសុរាក្នុងកម្រិតមធ្យម ហាក់ដូចជាមានភាពច្របូកច្របល់។ការស្រាវជ្រាវ ពីមុនបានរកឃើញថា ស្រាក្រហមមួយកែវក្នុងមួយថ្ងៃអាចការពារជំងឺមួយចំនួនដូចជា ជំងឺទឹកនោមផ្អែមប្រភេទ ២ ជំងឺពុកឆ្អឹង ជំងឺវង្វេងស្មារតី និងជំងឺបេះដូង។ ក្រុម Oxford បានចង្អុលបង្ហាញ ប៉ុន្តែទឹស្រ្តីមួយចំនួនអាចត្រូវបានគេនាំឲ្យខុស ព្រោះការសេពសុរាក្នុងកម្រិតមធ្យមតែងតែត្រូវបានគេចាត់ទុកថា មិនបង្កគ្រោះថ្នាក់ដល់សុខភាពខួរក្បាល។

លោកស្រីវេជ្ជបណ្ឌិត Anya Topiwala ជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Oxford បានប្រាប់កាសែត The Guardian ថា មិនមានកំឮម្រិតផឹកសម្រាប់គ្រោះថ្នាក់អ្វីទេ។ ខួរក្បាលទាំងមូលហាក់ដូចជា រងផលប៉ះពាល់មិនត្រឹមតែផ្នែកជាក់លាក់ ដូចអ្វីដែលបានគិតពីមុននោះទេ។

វេជ្ជបណ្ឌិត Topiwala បានបន្តថា ក្រុមរបស់នាងមិនបានកំណត់និយមន័យការផឹកស្រា កម្រិតមធ្យមនៅក្នុងការសិក្សានេះទេ ព្រោះវាមិនមានការព្រមព្រៀងសម្រាប់បញ្ហានេះទេ។ លោកស្រីបានប្រាប់ថា ផ្ទុយទៅវិញយើងបានមើលទៅលើកម្រិតនៃការប្រើប្រាស់ទាំងមូល ចាប់ពីសូន្យគ្រឿងរាល់សប្តាហ៍ឡើងទៅ ហើយបានរកឃើញបន្ទាត់ត្រង់រវាងការទទួលទានសុរា និងសុខភាពខួរក្បាលខ្សោយ។

យើងបានរកឃើញភ័ស្តុតាង ដែលមានទំនាក់ទំនងជាមួយសុខភាពខួរក្បាលខ្សោយជាងនេះ ចំណែកការស្រាវជ្រាវបានរាប់បញ្ចូលអ្នកចូលរួមចំនួន ២៥.៣៧៨ នាក់នៃចក្រភពអង់គ្លេស Biobank ដែលជាការសិក្សារយៈពេលវែងមួយដែលធ្វើការស៊ើបអង្កេត លើការវិវត្តនៃបញ្ហាសុខភាព៕ ដោយ៖លី ភីលីព

Most Popular

To Top