ព័ត៌មានអន្តរជាតិ

មហាសមុទ្រ​ អាក់ទិក អាចនឹងចុះចាញ់ នឹងការគំរាមកំហែងថ្មី មួយនៃអាត្លង់តា

អាមេរិក ៖ អាត្លង់តា គឺជាដំណើរការមួយ ដែលទឹកក្តៅពីមហាសមុទ្រអាត្លង់ទិក ធ្វើដំណើរទៅកាន់តំបន់អាក់ទិក ដែលកំពុងបណ្តាលឲ្យ រលាយក្នុងអត្រា ប្រកាសអាសន្ន នេះបើយោងតាមការ ចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ទឹកក្តៅពីមហាសមុទ្រអាត្លង់ទិក កំពុងធ្វើដំណើរក្នុងរយៈទទឹងខ្ពស់ ដែលបណ្តាលឲ្យគែមសមុទ្ររលាយ ។ ការស្រាវជ្រាវ មុនបានលើកឡើងថា ទឹកកកសមុទ្របានងើបឡើងវិញ ខ្លះ ក្នុងរដូវរងារ បន្ទាប់ពីការរលាយនៅរដូវក្តៅ ប៉ុន្តែទឹកក្តៅខ្លាំងកំពុង ជះឥទ្ធិពលដល់ស្ថេរភាពនេះ និងទុកឲ្យទឹកកកងាយ រងគ្រោះជាង នៅរដូវក្តៅ និងព្យុះរដូវរងា ។

ការរកឃើញនេះ ត្រូវបានបង្ហាញ ឲ្យដឹង ដោយទីភ្នាក់ងារអវកាស អឺរ៉ុប (ESA) ដែលបានប្រើប្រាស់ ទិន្នន័យផ្កាយរណប ដើម្បីគណនា ការផ្លាស់ប្តូរបរិមាណទឹកកក នៅសមុទ្រអាក់ទិក នៅចន្លោះឆ្នាំ ២០០២ និង ២០១៩ ។ ទិន្នន័យបាន បង្ហាញថា បរិមាណទឹកកកសមុទ្រ នៅរដូវរដូវរងារ ២០២០ ដល់ ២០២១ គឺទាបបំផុតចាប់តាំង ពីផលិតផលទិន្នន័យទឹកកក សមុទ្រទាំងនេះ បានចាប់ផ្តើមកាលឆ្នាំ ២០១០ ហើយESA និយាយថា ការប្រែប្រួលអាកាសធាតុ គឺត្រូវស្តីបន្ទោស ។

ទឹកកកសមុទ្រ មានសារសំខាន់ ណាស់ មិនត្រឹមតែតំបន់ អាក់ទិកប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យ តំបន់ប៉ូល មានភាពត្រជាក់ជាងមុន ប៉ុន្តែវាក៏ជាពិភពលោកផងដែរ ដោយការផ្លាស់ ប្តូរអាកាសធាតុពិភពលោក ។ នៅពេលផ្ទាំងទឹកកក អណ្តែតទាំងនេះ រលាយទឹកបានហូរ ចូលមហាសមុទ្រជុំវិញ និងបង្កើនកម្រិតទឹកសមុទ្រ ព្រឹត្តិការណ៍មួយ ដែលអ្នកវិទ្យាសាស្ត្រទូទាំងពិភពលោកបាននឹងកំពុងសិក្សា។
ហើយការសិក្សាចុងក្រោយពី ESAបង្ហាញថា តំបន់នេះ កំពុងបន្តរលាយ និងស្ថិតក្នុងអត្រា ប្រកាសអាសន្ន ។ បរិមាណទឹកកកសមុទ្រ នៅតំបន់អាក់ទិក ប្រែប្រួលនៅពេលសន្លឹកដុះ និងរួញពេញមួយរដូវ ៕ដោយ៖លី ភីលីព

Most Popular

To Top