ព័ត៌មានអន្តរជាតិ

ក្រុមអ្នកស្រាវជ្រាវ អ៊ីស្រាអ៊ែល រកឃើញមូលហេតុចំបង នៃការបង្កឲ្យមានជំងឺ បាត់បង់ការហិតក្លិន

យេរ៉ូសាឡឹម ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ថា សាកលវិទ្យាល័យ Ben Gurion University ហៅកាត់ (BGU) បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ការសិក្សាថ្មីមួយ អ៊ីស្រាអ៊ែល បានប្រកាសអំពីមូលហេតុចំបង នៃជំងឺខ្សោយម្យ៉ាង ដែលក្នុងនោះរាប់ទាំងជំងឺ បាត់បង់ការហិតក្លិន ។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ BGU បានរកឃើញថា គុណភាព នៃប្រព័ន្ធត្រួតពិនិត្យសារធាតុប្រូតេអ៊ីន របស់រាងកាយ ដែលបានទទួលស្គាល់អស់ ជាច្រើនឆ្នាំមកហើយ ។ ក្នុងអំឡុងពេលដំណើរការ នៃអាយុ សារធាតុប្រូតេអ៊ីន នៅក្នុងរាងកាយ បានបាត់មុខងាររបស់ពួកគេ និងមានទម្រង់ចុះខ្សោយ ដែលបង្កជាជំងឺ ។ នៅក្នុងការសិក្សាបានចុះផ្សាយនៅលើទស្សនាវដ្តី សហគមន៍ធម្មជាតី ។

គុណភាពជាក់លាក់នៃប្រព័ន្ធត្រួតពិនិត្យ នៃសារធាតុប្រូតេអ៊ីន នៅក្នុងខួរក្បាល បានផ្លាស់ប្តូរ តាមអាយុ និងបាត់បង់ សមត្ថភាពរបស់វា ក្នុងការរក្សាមុខងារប្រូតេអ៊ីនទាំងនោះ ហើយដូច្នេះ មិនអាចទប់ស្កាត់នឹងជំងឺបានយូរបានឡើយ ។

ការសិក្សាបានរកឃើញថា ប្រព័ន្ធត្រួតពិនិត្យ ប្រូតេអ៊ីនសំខាន់ ដែលរួមមាន ជាលិកាទំាងអស់នៅក្នុងរាងកាយ មិនមានមុខងារដូចគ្នាទាំងអស់នោះទេ ចំពោះកោសិកាទាំងឡាយ ប៉ុន្តែ បានប្រែម្រួល ដោយផ្អែកលើបរិមាណ របស់ប្រូតេអ៊ីន និងអន្តរកម្មនៅក្នុង ជាលិកានីមួយៗ ។

ការផ្លាស់ប្តូរប្រព័ន្ធត្រួតពិនិត្យ នៅអាយុកាន់តែចាស់ ដែលជាធាតុផ្សំតូចៗមានលក្ខណៈពិសេសរបស់ខ្លួនប្រជែងជាមួយនឹងជាលិកា ហើយហេតុដូចនេះ មិនអាចទប់ស្កាត់ការបំផ្លាញនានា បានយូរអង្វែងឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top