ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ ៖ ​មនុស្សជាតិ មានសមត្ថភាព មិនទាន់អភិវឌ្ឍ ក្នុងការបង្កើត ផ្នែករាងកាយឡើងវិញ ដូចគ្នានឹងពពួកថ្លែន

ម៉ិកស៊ិក ៖ ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា សម្រាប់ មនុស្ស មានសមត្ថភាព ដែលមិនបានអភិវឌ្ឍ ក្នុងការបង្កើតផ្នែក នៃរាងកាយរបស់ពួកគេឡើងវិញ ដូចជាអវយវៈដែលបាត់បង់ ដូចជាពពួកសត្វត្រកួត និង សត្វថ្លែនឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ពួកគេបានបន្តថា ពពួកកូន ក្អុក និងពពួកសត្វថ្លែនម៉ិកស៊ិក តែផុតពូជនៅក្នុងព្រៃ គឺជាម្ចាស់ជើងឯក នៃការបង្កើតឡើងវិញ ដែលអាចបង្កើតស្ទើរ តែគ្រប់ផ្នែក នៃរាងកាយរួមទាំងខួរក្បាល ។ ការសិក្សាអំពីអំភ្លីខុសពីធម្មតានេះ បានជួយអ្នកជំនាញមកពីមន្ទីរ ពិសោធន៍ជីវជីវសាស្រ្ត MDI នៅ Bar Harbor រដ្ឋ Maine ដើម្បីសន្និដ្ឋានថា មនុស្សមានសមត្ថភាព“ មិនទាន់អភិវឌ្ឍ” ដើម្បីបង្កើតឡើងវិញ ។

ពួកគេបានផ្តោតការយល់ដឹង ពីមូលហេតុដែលពពួកកូនក្អុក មិនបង្កើតជាស្នាម ឬហេតុអ្វីបានជាវាមិនឆ្លើយតប នឹងការរងរបួស តាមរបៀបដូចកណ្តុរ និងថនិកសត្វដទៃទៀត។ ពួកគេបានរកឃើញថា កោសិកាភាពស៊ាំ ដែលគេហៅថា Macrophages ជួយជំរុញដល់ការលូតលាស់ កោសិកាជាលិកា នៅក្នុងពពួកសត្វថ្លែន ប៉ុន្តែបានបង្កើតស្នាម នៅកណ្តុរ ។

ក្រុមនេះបាន និយាយថា ការបង្កើតស្នាមអាច ជាការទទួលខុសត្រូវ ក្នុងការទប់ស្កាត់ការ បង្កើតឡើងវិញ របស់ថនិកសត្វហើយ នៅពេលអនាគត ការរាំងស្ទះផ្លូវ ខួរក្បាល ដែលនាំឲ្យមានស្នាម អាចអនុញ្ញាតឲ្យមនុស្ស ធ្វើឲ្យអវយវៈដែលបាត់បង់ ឬធ្វើឲ្យប្រសើរឡើងដល់សុខភាពទូទៅ ៕ដោយ៖លី ភីលីព

Most Popular

To Top