ព័ត៌មានអន្តរជាតិ

អាមេរិក ត្រូវការចិន ដើម្បីដោះស្រាយ បញ្ហាកូរ៉េខាងជើង

វ៉ាស៊ីនតោន ៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken បានសង្កត់ធ្ងន់លើភាពចាំបាច់ សម្រាប់ប្រទេស របស់លោក និងប្រទេសចិន ដើម្បីធ្វើការរួមគ្នា ដើម្បីលុបបំបាត់ នុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ នៅក្នុងការសន្ទនា ដ៏កម្ររបស់លោក ជាមួយសមភាគីចិន គឺលោកយ៉ាង ជីឈី កាលពីថ្ងៃសុក្រ ។

យោងតាមក្រសួងការបរទេស បានឱ្យដឹងថា លោក Blinken និង លោក Yang ក៏បានពិភាក្សាអំពីលទ្ធផល នៃការពិនិត្យមើលគោល នយោបាយលើកូរ៉េខាងជើង របស់សហរដ្ឋអាមេរិក ក្នុងការសន្ទនា តាមទូរស័ព្ទរបស់ពួកគេផងដែរ ។

សេចក្តីថ្លែងការណ៍នោះបានឲ្យដឹងថា“ លោក Blinken និងលោក Yang បានពិភាក្សា ពីការត្រួតពិនិត្យគោល នយោបាយកូរ៉េខាងជើង របស់សហរដ្ឋអាមេរិក ដោយផ្តោតលើតម្រូវការ សម្រាប់សហរដ្ឋអាមេរិក និងចិន ដើម្បីធ្វើការរួមគ្នា សម្រាប់ការរំសាយអាវុធ នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ។

កិច្ចពិភាក្សារវាងលោក Blinken និងលោក Yang បានកើតឡើងជិត ៣ខែបន្ទាប់ពីពួកគេបានជួបគ្នានៅអាឡាស្កា សម្រាប់កិច្ចពិភាក្សាពីរបូកពីរ ដែលពាក់ព័ន្ធនឹងទីប្រឹក្សាសន្តិសុខជាតិ កំពូលរបស់ប្រទេសទាំងពីរ។

ការអំពាវនាវនេះធ្វើឡើង ចំពេលមានការប្រជែងគ្នា កាន់តែខ្លាំងឡើងរវាងប្រទេសនានា ដែលមានមន្ត្រីយោធាកំពូល សហរដ្ឋអាមេរិក ជារឿយៗដាក់ស្លាកប្រទេសចិនថា ជា“ ការគំរាមកំហែង” ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top