ព័ត៌មានអន្តរជាតិ

ការសិក្សា​ ៖ សត្វដាយណូស័រ មានទំហំប៉ុន ទីលានបាល់បោះ ធ្វើដំណើរជុំវិញ ប្រទេសអូស្ត្រាលី កាលពី ៩៦ លានឆ្នាំមុន

អូស្ត្រាលី ៖ ការសិក្សាមួយបានរាយការណ៍ថា សត្វដាយណូស័រ Sauropod ជាប្រភេទសត្វដាយណូស័រ ដ៏ធំមួយត្រូវបានគេ ដាក់ឈ្មោះថា ទីតានិនភាគខាងត្បួង មានទំហំប៉ុនទីលាន បាល់បោះមួយ បានធ្វើដំណើរជុំវិញប្រទេសអូស្ត្រាលីកាលពី ៩៦ លានឆ្នាំមុន នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

សារមន្ទីរ Queensland និងអ្នកជំនាញសារមន្ទីរ ប្រវត្តិសាស្ត្រធម្មជាតិ Eromanga បានពិពណ៌នាអំពីប្រភេទ សត្វថ្មីនេះដែលមានឈ្មោះថា Cooperensis អូស្រ្តាលីត្រូវបានរកឃើញ នៅឆ្នាំ២០០៧ ។ ក្រុមអ្នកជំនាញខាងសត្វបានរកឃើញគំរូហ្វូស៊ីល មានឈ្មោះ ហៅក្រៅថា ‘Cooper’ នៅភាគនិរតីនៃតំបន់ Cooper Creek នៃរដ្ឋ Queensland បន្ទាប់មកឌីណូ ក៏ត្រូវបានគេផ្តល់ឈ្មោះ ជាប្រភេទសត្វរបស់វាផងដែរ ។

ដោយបានបំបែកឯតទគ្គកម្ម ដាយណូស័រធំបំផុត របស់អូស្រ្តាលីភាគខាងត្បូង បានឈានដល់កម្ពស់ ៦,៥ ម៉ែត្រ នៅត្រគាក និងមានប្រវែងរហូតដល់៣០ ម៉ែត្រ ។ ក្រុមអ្នកវិទ្យាសាស្ត្របានប៉ាន់ប្រមាណថា Cooperensis អូស្ត្រាលីធុនធ្ងន់ អាចមានទម្ងន់ដល់ទៅ៧៤.០០០ គីឡូក្រាម ។
អ្នកស្រាវជ្រាវ និងអ្នកជំនាញខាងសត្វពាហនៈលោក Scott Hocknull នៃសារមន្ទីរ Queensland បាននិយាយ ថា អូស្រ្តាលីទីនបន្ថែម ទៅក្នុងបញ្ជីដែលកំពុងកើនឡើង នៃប្រភេទដាយណូស័រអូស្ត្រាលី ត្រូវបានរកឃើញនៅ Outback Queensland ។

លោកបន្ថែមថា វាបង្ហាញតំបន់ថ្មីទាំងស្រុង សម្រាប់ការរកឃើញដាយណូស័រនៅ អូស្ត្រាលី ។ ដើម្បីធ្វើឲ្យប្រាកដថា ដាណូស័រអូស្រ្តាលី គឺជាប្រភេទសត្វខុសៗគ្នា យើងចាំបាច់ត្រូវប្រៀបធៀប ឆ្អឹងរបស់វាទៅនឹងឆ្អឹង របស់សត្វដទៃទៀតពីរដ្ឋ Queensland និងទូទាំងពិភពលោក នេះជាកិច្ចការដ៏វែង និងពិបាកបំផុត ។ ហ្វូស៊ីលដាយណូស័រមាន ទំហំធំធ្ងន់ និងផុយស្រួយត្រូវបានរក្សាទុក នៅសារមន្ទីរអាចមានចម្ងាយរាប់ពាន់ គីឡូម៉ែត្រពីគ្នាបើប្រៀបធៀប ពួកវាអាចបង្ហាញពីភាពអស្ចារ្យ ៕ ដោយ៖លី ភីលីព

Most Popular

To Top