ព័ត៌មានអន្តរជាតិ

ផ្កាយរណប ផ្តិតរូបភាព អាងស្តុកទឹក កំពុងរីងស្ងួតបម្រើ ជូនជនជាតិ អាមេរិកជិត ៧៥ លាននាក់ នៅពេលលោកខាងលិច រងនូវស្ថានភាពស្ងួត

អាមេរិក ៖ រូបភាពផ្កាយរណបថ្មី បង្ហាញពីអាងស្តុកទឹក នៅភាគខាងលិច របស់អាមេរិកត្រូវបានរង ការបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសារគ្រោះរាំងស្ងួតដ៏ធំ ដែលកំពុងរាតត្បាត ភាគច្រើន នៃតំបន់នោះដែលជះឥទ្ធិពល ដល់មនុស្សរាប់លាននាក់នេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ផ្កាយរណប Sentinel-2 របស់ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បានផ្តិត យករូបភាព គួរឲ្យព្រួយបារម្ភនៃអាងស្តុកទឹក ដែលលាតសន្ធឹងពីរដ្ឋកាលីហ្វ័រញ៉ា ដល់រដ្ឋ Utah រហូតដល់រដ្ឋ Oregon នៅឆ្នាំនេះរួមជាមួយការបាញ់ប្រហារ ចាប់ពីឆ្នាំ ២០២០ ដែលបង្ហាញពីការធ្លាក់ចុះនៃកម្រិតទឹក ។ បឹងShasta ជាអាងស្តុកទឹកធំជាងគេ នៅរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានបំពេញត្រឹម ៤២ ភាគរយប៉ុណ្ណោះ ខណៈបឹងPowell ស្ថិតក្រោម ៣៥ ភាគរយ ។
ចំណែកបឹង Mead ជាអាងស្តុកទឹកបង្កើតឡើង ដោយទំនប់ Hoover Dam នៅលើដងទន្លេ Colo rado នៅភាគខាងត្បូងរដ្ឋ Nevada ស្ថិតក្នុងកម្រិតទាប ជាប្រវត្តិសាស្រ្តត្រឹមតែ ៣៤,៧ភាគរយ ។ ប្រមាណជា ៨៩ ភាគរយនៃភាគខាងលិច សហរដ្ឋអាមេរិក កំពុងជួបប្រទះនឹងស្ថានភាពគ្រោះរាំងស្ងួត ដែលជាងពាក់កណ្តាល ត្រូវបានរាយការណ៍ថា កំពុងស្ថិតក្នុងភាព រាំងស្ងួត “ធ្ងន់ធ្ងរ” និងពិសេសហើយតំបន់នេះ ស្ថិតលើផ្លូវនៃគ្រោះរាំងស្ងួតធ្ងន់ធ្ងរ បំផុតក្នុងប្រវត្តិសាស្ត្រ ។

គ្រោះរាំងស្ងួត ដ៏ធំកើតចេញ ពីការខ្វះខាតទឹកភ្លៀងយ៉ាងខ្លាំង ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះរួមផ្សំ ជាមួយនឹង សីតុណ្ហភាពក្តៅ ដែលបង្កើតបាន ជាល្បាយដ៏ល្អ ឥតខ្ចោះសម្រាប់រដូវភ្លើង មហន្តរាយនៅឆ្នាំនេះ ។ រដ្ឋបាលជាតិមហាសមុទ្រ និងបរិយាកាស (NOAA) កត់សម្គាល់ថា សីតុណ្ហភាពលើសមធ្យម ត្រូវបានគេរំពឹងទុក នៅទូទាំងសហរដ្ឋអាមេរិក អាចពង្រីកភាព ស្ងួតដល់គ្រប់តំបន់ ទូទាំងប្រទេស ប៉ុន្តែនឹងបង្កើនកម្រិត នៃភាពស្ងួតនៅក្នុងរដ្ឋ ដែលរងគ្រោះ ដោយគ្រោះរាំងស្ងួតដ៏ធំ ៕ដោយ៖លី ភីលីព

Most Popular

To Top