ព័ត៌មានអន្តរជាតិ

ត្រីបាឡែន ! រូបភាពដ្រូន បង្ហាញពីរបៀបសត្វ ត្រីបាឡែន Orcas មានរចនាសម្ព័ន្ធសង្គម ស្មុគស្មាញទាំង មិត្តភាពជិតស្និទ្ធ

សមុទ្រប៉ាស៊ីហ្វិក ៖ ការសិក្សាថ្មីមួយ បានបង្ហាញថា សត្វត្រីបាឡែនឃាតករសមុទ្រ លើពិភពលោក ដែលត្រូវបានគេស្គាល់ថា ត្រីបាឡែន Orcas មានទំនាក់ទំនង សង្គមស្មុគស្មាញ រួមមិត្តភាពជិតស្និទ្ធ ភេទដូចគ្នា និងដៃគូរួមភេទរបស់វា នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

អ្នកវិទ្យាសាស្ត្រ នៅសាកលវិទ្យាល័យ Exeter បានប្រើប្រាស់ យន្តហោះគ្មានមនុស្សបើកបរ ឬដ្រូនដើម្បីថតសត្វ ដែលជាសត្វមច្ឆាដ៏ខ្លាំងបំផុត មួយរបស់ពិភពលោក នៅមហាសមុទ្រប៉ាស៊ីហ្វិក ។ ក្រុមស្រាវជ្រាវបានរកឃើញ ត្រីបាឡែនឃាតករ Orcinus orca ចំណាយ ពេលច្រើន ក្នុងការប្រាស្រ័យទាក់ទង ជាមួយសត្វមួយចំនួន ក្នុងហ្វូងរបស់ពួកគេ ហើយមានទំនោរទៅរកការ ពេញចិត្ត ចំពោះភេទដូចគ្នា និងអាយុប្រហាក់ ប្រហែលគ្នា ។

លទ្ធផលពីការសិក្សាថ្មី គឺផ្អែកលើវីដេអូ ដែលបានថត ក្នុងរយៈពេល ៦៥១ នាទីក្នុងរយៈពេល ១០ ថ្ងៃ ។ ការសិក្សាដែលដឹកនាំ ដោយសាកលវិទ្យាល័យ Exeter និងមជ្ឈមណ្ឌលស្រាវជ្រាវ ត្រីបាឡែន (CWR) ក៏បានរកឃើញថា ត្រីបាឡែនមិនសូវមានទំនាក់ទំនងក្នុងសង្គមទេ នៅពេលពួកគេកាន់ តែចាស់។
Orcas គឺជាថនិកសត្វសមុទ្រមួយ ដែលត្រូវបានគេស្គាល់ច្រើនជាងគេបំផុត ជាមួយនឹងសម្បុលខ្មៅនិងសប្លែកៗ ។ អ្នកដឹកនាំការស្រាវជ្រាវ លោកបណ្ឌិត Michael Weiss មកពីសាកលវិទ្យាល័យ Exeter បាននិយាយថា រហូតមកដល់ពេលនេះ ការស្រាវជ្រាវលើបណ្តាញ សង្គមត្រីបាឡែនឃាតករ បានពឹងផ្អែកលើការមើល ឃើញត្រីបាឡែន នៅពេលវាចេញមក ហើយថតត្រីបាឡែនមួយ ណានៅជាមួយគ្នា” ។

ទោះយ៉ាងណា ដោយសារត្រីបាឡែន ឃាតកររស់នៅក្នុងក្រុមសង្គម ដែលពួកវាកើតមកតើត្រីបាឡែន មានទាក់ទងយ៉ាងជិតស្និទ្ធហាក់ ដូចជាអ្វីតែមួយគត់ នៃការពន្យល់ ពីរចនាសម្ព័ន្ធ សង្គមរបស់ពួកគេ ។ ការក្រឡេកមើលទៅក្នុងទឹកពីដ្រូន អនុញ្ញាតឲ្យយើងមើលព័ត៌មាន លម្អិតដូចជាទំនាក់ទំនង រវាងត្រីបាឡែននីមួយៗ ៕ដោយ៖លី ភីលីព

Most Popular

To Top