ព័ត៌មានអន្តរជាតិ

របាយការណ៍ ៖ អាមេរិក នឹងដកប្រព័ន្ធការពារ មីស៊ីលពីមជ្ឈឹមបូព៌ា យកមកទុកប្រើប្រឆាំងចិន

បរទេស ៖ កាលពីប៉ុន្មានសប្តាហ៍មុន រដ្ឋាភិបាល អារ៉ាប៊ីសាអូឌីត បានស្នើសុំអោយសហរដ្ឋអាមេរិក ជួយការពារពួកគេប្រឆាំង នឹងពួកឧទ្ទាមហូធីស ឬការវាយប្រហារ ដែលមានសក្តានុពលពីប្រទេសអ៊ីរ៉ង់ ។ ឥឡូវនេះ មន្ទីរប៉ង់តាហ្គោន បាននិយាយថា អារ៉ាប៊ីសាអូឌីត មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារសេចក្តី ត្រូវការការពារខ្លួន ភាគច្រើន នៅក្នុងសង្គ្រាម របស់ពួកគេនៅយេម៉ែន ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមរបាយការណ៍ថ្ងៃសុក្រ របស់កាសែត Wall Street Journal (WSJ) បាន ឲ្យដឹងថា សហរដ្ឋអាមេរិក បានចាប់ផ្តើមដកកម្លាំងការពារដែន អាកាសមួយចំនួន របស់ខ្លួនពីបណ្តាប្រទេស នៅមជ្ឈិមបូព៌ាជាច្រើន ខណៈដែលពួកគេផ្លាស់ប្តូរពួក គេត្រឡប់ទៅសហរដ្ឋអាមេរិក វិញដើម្បីថែរក្សា ។

របាយការណ៍ របស់មន្រ្តីរដ្ឋបាលរបាយការណ៍ បានកត់សម្គាល់ថា ប្រព័ន្ធការពារ អាកាស MIM-104 Patriot ជាច្រើនត្រូវបានគេដក ចេញពីប្រទេសអ៊ីរ៉ាក់ គុយវ៉ែត ហ្ស៊កដានី និងអារ៉ាប់ប៊ីសាអូឌីត ហើយយ៉ាងហោចណាស់ប្រព័ន្ធការពារ ដែនអាកាស (THAAD) ក៏កំពុងត្រូវបាន ដកចេញពី អារ៉ាប់ប៊ីសាអូឌីត ផងដែរ ហើយក្រុមយន្តហោះចម្បាំង ក៏កំពុងត្រូវបានគេទាញចេញ ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top