ព័ត៌មានអន្តរជាតិ

ការសិក្សាថ្មី ៖ អាចម៍ផ្កាយ ធ្វើឲ្យមានរណ្តៅ Boltysh មានទំហំ២៤គីឡូម៉ែត្រ នៅកណ្តាលអ៊ុយក្រែន មិនមែនជាអ្នកបំផ្លាញ ដាយណូស័រនោះទេ

អ៊ុយក្រែន ៖ ការសិក្សាថ្មីបានបង្ហាញថា អាចម៍ផ្កាយដ៏ធំ បានវាយប្រហារប្រទេស អ៊ុយក្រែន និងបានបង្កើតជារណ្តៅថ្ម Boltysh ដែលមានទំហំ២៤គីឡូម៉ែត្រ នៃកម្រាសដី មានអាយុកាល ៦៥០.០០០ ឆ្នាំ បន្ទាប់ ពីអាចម៍ផ្កាយ សម្លាប់ ដាយណូស័រ ហើយមិនបានដើរតួ ក្នុងការស្លាប់របស់វាឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមភូគព្ភវិទូដែលដឹកនាំ ដោយសាកលវិទ្យាល័យ Glasgow បានអនុវត្តបច្ចេកទេស នេះ ទៅនឹងគំរូថ្មរលាយបានបង្កើត ឡើងក្នុងអំឡុងពេលចុះចតដ៏ ក្តៅគគុក នៃឧតុនិយមនៅតំបន់ Kivorohad Oblast របស់អ៊ុយក្រែន។ ការវិភាគបានបង្រួមអាយុកាល ជាក់លាក់នៃផលប៉ះពាល់ មកត្រឹមតែជាង ៦៥ លានឆ្នាំមុន ដោយបដិសេធ នូវឱកាសដែលវាបានរួម ចំណែកដល់ការផុតពូជដាយណូស័រ ។

វាត្រូវបានគេដឹងរួចមកហើយថា ដាយណូស័រត្រូវបាន ផុតពូជដោយព្រឹត្តិការណ៍ ផលប៉ះពាល់ Chicx ulub ហើយអាចម៍ផ្កាយ ឬផ្កាយដុះកន្ទុយបាន ធ្លាក់ចុះចូល ទៅក្នុងសមុទ្ររាក់មួយ ឥឡូវជាឈូងសមុទ្រម៉ិកស៊ិកកាលពី ៦៦ លានឆ្នាំមុន ។ ការបុកទង្គិចនេះ បានបញ្ចេញធូលី និងពពកដ៏ ធំមួយ ដែលបង្កឲ្យមានការផ្លាស់ប្តូរអាកាសធាតុ ពិភពលោកបានបំផ្លាញ ៧៥ ភាគរយនៃប្រភេទសត្វ និងរុក្ខជាតិទាំងអស់ ។

ក្រុមអ្នកស្រាវជ្រាវ មកពី សាកលវិទ្យាល័យ Glasgow, St Andrews, Leeds និង Aberdeen បានចូលរួម ចំណែកក្នុង ការស្រាវជ្រាវថ្មីត្រូវបានចេញផ្សាយ នៅថ្ងៃនេះក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រ ។ យោងតាមក្រុមនេះ ថា Boltysh ត្រូវបានបង្កើតឡើងក្នុងកំឡុង ពេលមួយនៃរយៈពេលងាយ នឹងបង្កជាហេតុបំផុត នៅក្នុងប្រវត្តិសាស្ត្រភូមិសាស្ត្រ របស់ផែនដី ។

បន្ទាប់ពីការប៉ះទង្គិចនេះ ដីឥដ្ឋផលប៉ះពាល់ Boltysh ពោរពេញទៅដោយទឹក និងបានបង្កើតជាបឹង មួយទោះបី សព្វថ្ងៃនេះវានៅទទេ និងព័ទ្ធជុំវិញដោយថ្ម ល្បាប់ក៏ដោយ ។ ការវិភាគមុនៗនៃគំរូពីរណ្ដៅ Boltysh បានធ្វើរាប់សិបឆ្នាំកន្លង មកបានលើកឡើងថា អាចម៍ផ្កាយ ប្រហែល ជាបានវាយប្រហារ ផែនដីនៅចន្លោះ ២,០០០ និង ៥,០០០ ឆ្នាំមុនឥទ្ធិពលអាចម៍ផ្កាយ Chicxulub នៅឧបទ្វីប Yucatan របស់ម៉ិកស៊ិក ៕ដោយ៖លី ភីលីព

Most Popular

To Top