ព័ត៌មានអន្តរជាតិ

Richard Branson ៖ លោកពិតជារំភើប នៅពេលការ ត្រួតពិនិត្យសុវត្ថិភាព ចុងក្រោយបានបញ្ចប់ ខណៈអាចផ្តួល Jeff Bezos ដល់ទីអវកាស ដោយ ៩ ថ្ងៃ

អាមេរិក ៖ លោកមហាសេដ្ឋី Sir Richard Branson បាននិយាយ នៅក្នុងបទសម្ភាសន៍មួយថា ដំណើរទៅកាន់ អវកាសនាថ្ងៃទី ១១ ខែកក្កដា គឺជាដំណើរដ៏អស្ចារ្យបំផុត ក្នុងមួយជីវិត របស់ខ្ញុំ ក្រោយពីការត្រួតពិនិត្យ សុវត្ថិភាពចុងក្រោយត្រូវ បានបញ្ចប់កាលពីម្សិលមិញ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

នៅក្នុងបទសម្ភាសន៍មួយ ជាមួយលោក Michael Strahan នៅលើគេហទំព័រ Good Morning Am erica បានឲ្យដឹងថា ខ្ញុំគ្រាន់តែរំពឹងថា នឹងមានការធ្វើដំណើរ ដ៏អស្ចារ្យបំផុត ក្នុងមួយជីវិតរបស់ខ្ញុំ ។ ការត្រួសត្រាយ វា ដោយខ្លួនឯង និងការធ្វើដំណើរដ៏អស្ចារ្យ ក្នុងមួយជីវិតសម្រាប់មនុស្ស ផ្សេងទៀត នាពេលអនាគត និងសម្រាប់មនុស្ស៥នាក់ផ្សេងទៀត នឹងជិះលើយានអវកាស ជាមួយខ្ញុំយើងទាំងអស់គ្នា កំពុងឈរលើពិដាន ។

លោក Branson អាយុ ៧០ ឆ្នាំដែលនឹងជិះយន្តហោះ VSS Unity របស់ក្រុមហ៊ុន Virgin Galactic បានបន្ថែមថា លោកនិងក្រុមហ៊ុន បានចំណាយពេល ១៧ ឆ្នាំដើម្បីព្យាយាមឈាន ដល់ចំណុចនេះអ្វីមួយ ដែលមានន័យច្រើនសម្រាប់លោក ។ លោកក៏បានកត់សម្គាល់ថា លោកមាន ការរំភើបយ៉ាងខ្លាំង បន្ទាប់ពីការ ត្រួតពិនិត្យសុវត្ថិភាព ចុងក្រោយបានមកដល់ ហើយលោកត្រូវ បានគេសួរថា តើលោកចង់ចូលទៅក្នុងអវកាស រួមជាមួយអវកាស យានិក៥នាក់ផ្សេងទៀត ដែរឬទេ ។

ភាគហ៊ុនរបស់ Virgin Galactic បានកើនឡើងខ្ពស់កាលពីថ្ងៃសុក្រ ដោយទទួលបានជិត ២៥ ភាគរយក្នុងការដោះដូរ ក្នុងតម្លៃ ៥៣,២៥ ដុល្លារ។ តាមរយៈការហោះហើរ នៅលើយានដ៏តូចនេះ លោក Branson នឹងផ្តួលមហាសេដ្ឋីក្រុមហ៊ុន Amazon និងស្ថាបនិក ក្រុមហ៊ុន Blue Origin លោក Jeff Bezos ក្នុងរយៈពេល ៩ ថ្ងៃ ។

លោក Bezos បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ ថា នាង Mary Wallace ‘Wally’ Funk អាយុ ៨២ ឆ្នាំជាអាកាសចរណ៍នារី នឹងចូលរួមជាមួយគាត់ ក្នុងនាមជាភ្ញៀវកិត្តិយស ដែលជិះលើជើងហោះហើរ New Shepard Rocket កាលពីថ្ងៃទី ២០ ខែកក្កដា ៕ ដោយ៖លី ភីលីព

Most Popular

To Top