ព័ត៌មានអន្តរជាតិ

វ៉ាក់សាំង Moderna ២ លានដូស ដែលបរិច្ចាគ ដោយអាមេរិក បានដឹកមកដល់ ទីក្រុងហាណូយ វៀតណាមហើយ

បរទេស ៖ វ៉ាក់សាំងវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Moderna ចំនួន ២ លានដូស ដែលឧបត្ថម្ភ ដោយសហរដ្ឋអាមេរិក តាមរយៈកម្មវិធី Covax បានមកដល់ទីក្រុងហាណូយ កាលពីព្រឹកថ្ងៃសៅរ៍។ ទាំងនេះគឺជាផ្នែកមួយនៃវ៉ាក់សាំង ចំនួន ៨០ លានដូស ដែលប្រធានាធិបតីអាមេរិក Joe Biden បានសន្យាបរិច្ចាគ ទៅប្រទេសផ្សេងៗ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា វ៉ាក់សាំងប្រហែលជា ៤១ លានដូស នឹងត្រូវបានចែកចាយតាមរយៈ Covax ដែលវៀតណាមស្ថិតក្នុង ចំណោមអ្នកទទួលផលពីអាស៊ី ហើយអ្វីដែល នៅសល់គឺសម្រាប់“ អាទិភាពក្នុងតំបន់និងអ្នកទទួលផ្សេងទៀត” រួមទាំងប្រទេស វៀតណាមផងដែរ ។

ថ្លែងនៅក្នុងពិធីមួយ ដែលបញ្ជាក់ពីការ មកដល់លោកភារធារី Christopher Klein បាននិយាយថា “ ការដឹកជញ្ជូននេះ ផ្តល់ឱ្យយើងនូវក្តីសង្ឃឹមថា ការបញ្ចប់នៃការប្រយុទ្ធប្រឆាំង នឹង Covid-19 ។ វាផ្តល់ឱ្យយើងនូវក្តីសង្ឃឹមថា យើងនឹងអាចវិលត្រឡប់ទៅរកជីវិត ធម្មតារបស់យើងវិញ” នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូត សហរដ្ឋអាមេរិកនៅទីក្រុងហាណូយ ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top