ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កូរ៉េខាងត្បូង រកឃើញករណីឆ្លង កាន់តែច្រើន ខណៈដែលហ្វីលីពីន ដាក់បម្រាមធ្វើដំណើរ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា គិតត្រឹមថ្ងៃនេះ បណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាច្រើនដែលរួមមានទាំង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កូរ៉េខាងត្បូង ផង គឺបានរាយការណ៍ករណីវិជ្ជមាន កូវីដបំបែកកំណត់ត្រាដូចគ្នា។

ដោយឡែកប្រទេសហ្វីលីពីន វិញ បានឈានទៅដល់ការសម្រេចចិត្ត ដាក់បម្រាមអ្នកដំណើរទាំងឡាយណា ដែលមកពីប្រទេសឥណ្ឌូនេស៊ីផងដែរ គិតចាប់ពីថ្ងៃទី១៦ខែកក្កដា ទៅដល់ថ្ងៃទី៣១ ខែកក្កដា សង្ឃឹមថានឹងអាចទប់ស្កាត់ ការរីករាលដាល នៃវិរុសកូវីដជាពិសេសពូជថ្មី Delta variant។

នៅថ្ងៃពុធនេះ ប្រទេសឥណ្ឌូនេស៊ី បានរកឃើញករណីវិជ្ជមានថ្មី ដល់ទៅ៥៤ ៥១៧នាក់ ហើយវាបានធ្វើឲ្យចំនួនអ្នកឆ្លងសរុប មានទៅដល់២ ៦៧០ ០៤៦នាក់ ហើយក្នុងនោះ អ្នកបាត់បង់ជីវិតថ្មី៩៩១នាក់ ដែលធ្វើឲ្យអ្នកបាត់បង់ជីវិត សរុបកើនដល់ ៦៩ ២១០នាក់៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top