ព័ត៌មានអន្តរជាតិ

ការវិភាគ នៃការផ្លាស់ប្តូរសត្វឆ្កែ បុរេប្រវត្តិ ៖ សត្វឆ្កែផ្លាស់ប្តូរ របបអាហាររបស់ពួកគេ និងបានក្លាយជាសត្វ ពាហនៈកាលពី ៨០០០ ឆ្នាំមុន

អ៊ីតាលី ៖ លោកអ្នកគិតថា សត្វឆ្កែរបស់លោកអ្នក នឹងស៊ីអ្វីដែលធ្លាក់មកលើឥដ្ឋ ប៉ុន្តែបើយោងតាមការវិភាគ សម្រាប់ការស្រាវជ្រាវ នៃការផ្លាស់ប្តូរ សត្វឆ្កែបុរេ ប្រវត្តិបានឲ្យដឹងថា សត្វឆ្កែបានក្លាយជា សត្វពាហនៈប្រហែល ៨០០០ ឆ្នាំមុននេះបើយោងតាមការ ចេញផ្សាយពី គេហទំព័រឌៀលីម៉ែល ។

អស់រយៈពេលរាប់ពាន់ ឆ្នាំក្រោយមក ពួកគេនៅតែមិនអាចផលិត អាមីឡីសច្រើនជាអង់ស៊ីម ដែលបំប្លែងម្សៅទៅ ជាជាតិស្ករ ដែលចាំបាច់សម្រាប់ រំលាយកាបូអ៊ីដ្រាត ស្មុគស្មាញនៅក្នុងបន្លែធញ្ញជាតិ និងផ្លែឈើ ។ ឥឡូវនេះក្រុមអ្នកវិទ្យា សាស្ត្របានរកឃើញថា អតិសុខុមប្រាណនៅក្នុងពោះវៀន តូចនៅសម័យបុរេប្រវត្តិបានជួយ ឲ្យពួកគេរំលាយអាហារ បានយូរមុនពេល DNA របស់ពួកគេប្រែប្រួល ដើម្បីអាចឲ្យពួកគេផលិតអាមីឡីសបានច្រើន ។

ក្រុមមួយដឹកនាំដោយ Simone Rampelli អ្នកជីវគីមីវិទ្យានៅសាកលវិទ្យាល័យ Bologna បានរៀបចំ DNA ក្នុងបំណែកហ្វូស៊ីលឆ្កែចំនួន ១៣ ដុំដែលគេស្គាល់ថា ជាបាសាណីភូត របស់ឆ្កែត្រូវបានរកឃើញនៅលើទីតាំង សហគមន៍កសិកម្មអាយុសំរិទ្ធ នៅ Solarolo ប្រទេសអ៊ីតាលីចម្ងាយប្រហែល ៨០ ម៉ាយពីទីក្រុងបូឡូណា (Bologna) ។

បាសាណីភូតរបស់ឆ្កែមាន អាយុកាលចន្លោះពី ៣.៤៥០ ទៅ ៣.៦០០ ឆ្នាំមុនមានទាំងសត្វ និងបន្លែ-ដាននៃស្រូវសាលី ទំពាំងបាយជូ និងចៀម DNA ប៉ុន្តែពួកគេក៏បានបង្ហាញថា សត្វឆ្កែមានហ្សែនអាមីឡីតិច ជាងបើប្រៀបធៀប ទៅនឹងសត្វឆ្កែសម័យថ្មី ។

អ្នកស្រាវជ្រាវក៏បានរកឃើញ អតិសុខុម ប្រាណចំនួន ៥៦ ប្រភេទដែលខ្លះមានជាទូទៅ នៅក្នុងចិត្តរបស់សត្វឆ្កែសម័យថ្មី។ អតិសុខុមប្រាណទាំងនេះ ខ្លះផលិត អាមីឡីសផ្ទាល់ខ្លួន របស់ពួកគេស្ទើរ តែទ្វេដងនូវអ្វី ដែលមាននៅក្នុងចិត្ត របស់ឆ្កែបច្ចុប្បន្ន ហើយនឹងធ្វើឲ្យមេតាប៉ូលីស រំលាយអាហារសម្រាប់ពួកវា ៕ដោយ៖លី ភីលីព

Most Popular

To Top