ព័ត៌មានអន្តរជាតិ

ការស្រាវជ្រាវ បានព្រមាន ៖ បុរសស្គម និងស្ត្រីធាត់ អាចរកចំណូល បាន ១,០០០ ដុល្លារ ក្នុងមួយឆ្នាំ តិចជាងមនុស្ស មានកម្ពស់ស្គមជាង

តាមការសិក្សាថ្មីមួយ អំពីរូបរាង និងប្រាក់ខែបានឲ្យដឹងថា បុរសស្គម និងស្ត្រីធាត់អាច រកប្រាក់ចំណូល បានតិចជាង ១,០០០ ដុល្លារ (៧០០ ផោន) ក្នុងមួយឆ្នាំតិចជាង សមភាគីដែលមានកម្ពស់ស្គមជាង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

យោងតាមអ្នកស្រាវជ្រាវ លោក Suyong Song មកពីសាកលវិទ្យាល័យ Iowa បាន និយាយថា នេះគឺជាភស្តុតាង នៃការសង្ស័យ លើគុណភាព សម្រស់ដែលបង្ហាញ ពីភាពទាក់ទាញ ផ្នែករាងកាយទាមទារឲ្យមានតម្លៃខ្ពស់នៅ ក្នុងទីផ្សារការងារ ។ អ្នកស្រាវជ្រាវបានពិនិត្យ ទិន្នន័យពីអ្នកស្ម័គ្រចិត្តចំនួន ២.៣៨៣ នាក់រួមទាំងការស្កេន រាងកាយទាំងមូល និងព័ត៌មានអំពីប្រាក់ចំណូលគ្រួសារ និងភេទ របស់ពួកគេ ។

ពួកគេបានរកឃើញថា បុរសដែលរកចំណូល បានជាង ៧០,០០០ដុល្លារអាមេរិក (៥០,០០០ផោន) ក្នុងមួយឆ្នាំការកើនឡើង កម្ពស់មួយសង់ទីម៉ែត្រ មានតម្លៃ ១០០០ ដុល្លារ (៧០០ ផោន) បន្ថែមក្នុងមួយឆ្នាំ ។ អ្នកស្រាវជ្រាវបានរកឃើញថា ចំពោះស្ត្រីដែលរកប្រាក់បាន ដូចគ្នារាល់ការថយចុះនៃ BMI មានតម្លៃ ១០០០ ដុល្លារបន្ថែម (៧០០ ផោន) ក្នុងមួយឆ្នាំ នៃការត្រួតពិនិត្យប្រាក់ខែ របស់ពួកគេ ។

អ្នកស្រាវជ្រាវនិយាយថា នេះបង្ហាញពីសារៈ សំខាន់ ក្នុងការវាស់ស្ទង់រាងត្រឹមត្រូវ នៅពេលនិយាយ អំពីការបង្កើតគោល នយោបាយសាធារណៈស្តី ពីការកាត់បន្ថយ ការរើសអើង និងការលម្អៀង ។ លោកSong បានប្រាប់ PsyPost អំពីគំនិតនៅពីក្រោយការសិក្សានេះថា ខ្ញុំបានចង់ដឹងថា តើមានភាពទាក់ទាញ ផ្នែករាងកាយនៅក្នុងលទ្ធផល ទីផ្សារការងារឬអត់ ។

បញ្ហាមួយក្នុងចំណោមបញ្ហា ដែលការសិក្សាពីមុនមានគឺថា ពួកគេពឹងផ្អែកលើការវាស់វែងរាងកាយ បានរាយការណ៍ ដោយខ្លួនឯង ឬកំហុសក្នុងរបៀបវាស់ស្ទង់រាងកាយ ។ Songបានពន្យល់ថា ការសិក្សា មុន ៗ ភាគច្រើនតែងតែកំណត់ពីរូបរាង កាយពីទស្សនៈដែលផ្អែកលើការស្ទាប ស្ទង់មតិ ។

លោកបានបន្តថា បញ្ហាប្រឈមសំខាន់មួយ គឺការកំណត់រូបរាងរបស់រាងកាយពីការ វាស់វែងរាងកាយទាំងនេះផងដែរ ដោយសារការឆ្លើយតប ដោយខ្លួនឯងបានរាយការណ៍ គឺសាមញ្ញពេក ។ ដើម្បីជម្នះបញ្ហានេះ ក្រុមនេះបានងាកទៅរកទិន្នន័យ ដែលប្រមូលបានដោយគម្រោង ធនធានផ្ទៃក្នុងCivilian American និង European Surface Anthropometry Resource (CAESAR) (CAESAR) ត្រូវបានធ្វើឡើងដោយកងទ័ពអាកាស អាមេរិកពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០០ ៕ដោយ៖លី ភីលីព

Most Popular

To Top