ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ ៖ ការគេងរយៈពេល ៣០ នាទី នឹងមិនបង្កើតភាព ខុសគ្នានោះទេ

អាមេរិក ៖ ការសិក្សាមួយបានកំណត់ថា ការគេងយកថាមពល ក្នុងរយៈពេល ៣០ នាទី នៅពាក់កណ្តាលថ្ងៃ នឹងមិនធ្វើឲ្យអ្នកគេង លក់ស្កប់ស្កល់ឡើយ បែរជានាំឲ្យលោកអ្នកមានការ ចុះខ្សោយការយល់ដឹង ទៅវិញ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

សម្រាប់ការធ្វើតេស្តិ៍ ពាក់ព័ន្ធនឹងអ្នកចូលរួមចំនួន ២៧៥ នាក់ អ្នកជំនាញ នៃសាកលវិទ្យាល័យMich igan State បានវាស់ស្ទង់កម្រិត នៃការគេងដែលនាំឲ្យមាន ការចុះខ្សោយការយល់ដឹង ។ ពួកគេបានរកឃើញថា ការគេងរយៈពេលខ្លី អាចត្រូវបានផ្សារភ្ជាប់ ជាមួយនឹងការធូរស្រាល បន្តិចបន្តួចពីការគេង មិនគ្រប់គ្រាន់ ។

យោងតាមក្រុមការ ស្រាវជ្រាវថា វាជាផ្នែកដំបូងគេ ដែលវាយតម្លៃពីអត្ថប្រយោជន៍ នៃការគេងខ្លីជារឿយៗមនុស្សទាំងអស់ មានពេលសមស្របនឹង ថ្ងៃរបស់ពួកគេ ។ អ្នកស្រាវជ្រាវលោក Kimberly Fenn មកពី សាកលវិទ្យាល័យ Michigan Stateបាននិយាយថា យើងចាប់អារម្មណ៍ស្វែង យល់អំពីឱនភាព នៃការយល់ដឹង ដែលទាក់ទងនឹង ការគេងមិនលក់ ។

នៅក្នុងការសិក្សានេះយើងចង់ដឹងថា តើការគេងខ្លីក្នុងកំឡុង ពេលសម្រាកអាចកាត់បន្ថយ ឱនភាពទាំងនេះបានទេ។ ការសិក្សារបស់ពួកគេអ្នកស្រាវជ្រាវ បានជ្រើសរើសអ្នកស្ម័គ្រចិត្តវ័យ ២៧៥ នៅមហាវិទ្យាល័យ ហើយឲ្យពួកគេធ្វើតេស្តិ៍ជាបន្តបន្ទាប់២ដងនៅពេលល្ងាច ហើយម្តងទៀតនៅព្រឹកបន្ទាប់ ទោះយ៉ាងណាក៏ដោយអ្វី ដែលប្រធានបទបានធ្វើនៅ ចន្លោះការធ្វើតេស្តិ៍ខុសគ្នា ។

ក្រុមអ្នកស្ម័គ្រចិត្តមួយក្រុមត្រូវឲ្យទៅផ្ទះវិញដើម្បីគេង លក់ស្កប់ស្កល់ ខណៈក្រុមផ្សេងទៀត នៅតែស្ថិតក្នុងបន្ទប់ពិសោធន៍ ពេញមួយយប់ដោយ ភ្ញាក់ពីគេងមួយយប់ ក្នុងករណីមួយ ហើយត្រូវបានអនុញ្ញាតឲ្យគេងលក់ ៣០ ឬ ៦០ នាទីក្នុងករណីផ្សេងទៀត។ ការធ្វើតេស្តិ៍នេះ ត្រូវបានរចនា ឡើង ដើម្បីសាកល្បងទាំងការយកចិត្តទុកដាក់ និងអ្វីដែលគេហៅថា ការរក្សាទីកន្លែង- សមត្ថភាព ក្នុងការបំពេញភារកិច្ចតាមលំដាប់ លំដោយទោះបីជាមាន ការរំខានក៏ដោយ ៕ដោយ៖លី ភីលីព

Most Popular

To Top