ព័ត៌មានអន្តរជាតិ

ពលរដ្ឋអេស្បាញ ជាង៣០លាននាក់ ទទួលបាន វ៉ាក់សាំងរួចរាល់

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា មកដល់ពេលនេះពលរដ្ឋ នៃប្រទេសអេស្បាញ ប្រមាណជា៣០លាននាក់ មកហើយដែលបាន ទទួលវ៉ាក់សាំង ទាំងពីរដូស រូចរាល់។

សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃប្រទេសអេស្បាញ កាលពីថ្ងៃពុធម្សិលមិញ បានបញ្ជាក់ទៀតថា ទិន្នន័យសរុប នៃពលរដ្ឋដែលបាន ទទួលវ៉ាក់សាំង រួចរាល់មាន ប្រមាណជា៣០ ២៦១ ៣៣២នាក់ ឬត្រូវជា៦៣,៨ ភាគរយ នៃពលរដ្ឋសរុបហើយពលរដ្ឋ ប្រមាណជាជាង៣៥ ០៧២ ៩១០នាក់ទៀត ឬត្រូវជា៧៣,៩ភាគរយ នៃពលរដ្ឋសរុប ដែលបានទទួលវ៉ាក់សាំង ដូសដំបូង ។

គិតត្រឹមថ្ងៃពុធម្សិលមិញ នេះផងដែរ ករណីថ្មិ នៃការឆ្លងមានប្រមាណជា១១៩៥៦នាក់ និងក្នុងនោះប្រមាណជា១៤៤នាក់ បានបាត់បង់ជីវិតនិងធ្វើឲ្យ ចំនួនអ្នកឆ្លងសរុបទូទាំង ប្រទេសកើនឡើង ទៅដល់ជាង ៤,៧៤លាននាក់ចំណែកអ្នកបាត់បង់ជីវិត មានទៅដល់៨,២៨ម៉ឺននាក់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top