ព័ត៌មានអន្តរជាតិ

កង្កែប Scrotum ជាសត្វល្មូនជិតផុតពូជ មានស្បែកស្រួយ ត្រូវដាក់តាំងបង្ហាញ នៅសួនសត្វចក្រភពអង់គ្លេស

អង់គ្លេស៖ សត្វល្មូនដែលជិតផុតពូជ ដែលមានឈ្មោះហៅក្រៅថា“ កង្កែប Scrotum” ត្រូវបានដាក់តាំងបង្ហាញនៅសួនសត្វ Chester ក្នុងចក្រភពអង់គ្លេស ខណៈមន្រ្តីសត្វព្រៃសង្ឃឹមថា នឹងជួយសង្គ្រោះប្រភេទសត្វនេះ ពីការផុតពូជ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ឈ្មោះផ្លូវការរបស់កង្កែបគឺ Telmatobius culeus ប៉ុន្តែទទួលបានឈ្មោះហៅក្រៅអកុសល ដោយសារតែស្បែករបស់វា មានសភាពផុយស្រួយ ដែលវាប្រើដើម្បីស្រូបយក អុកស៊ីសែនពីទឹកនៅបាតបឹង Titicaca ជាប់ព្រំដែន Bolivia និង Peru។ សួនសត្វ Chester កំពុងទទួលសត្វកង្កែបដ៏កម្រចំនួន ២០ ក្បាលធ្វើឲ្យសាធារណជន បានឃើញពួកវាជាលើកដំបូង និងអភិរក្សដើម្បីតាមដាន ឥរិយាបថរបស់ពួកគេ។

អ្នកស្រាវជ្រាវមិនប្រាកដថា មានកង្កែប Scrotum ប៉ុន្មាននៅលើពិភពលោកទេ ប៉ុន្តែការប៉ាន់ស្មានបានបង្ហាញថា ចំនួនកង្កែបបានធ្លាក់ចុះយ៉ាងច្រើនរហូតដល់ ៨០ ភាគរយពីឆ្នាំ ១៩៩៤ ដល់ ២០០៤។ នៅឆ្នាំ ២០១៦ យ៉ាងហោចណាស់កង្កែប ១ ម៉ឺនក្បាលត្រូវបានគេរកឃើញស្លាប់នៅបឹង ប៉ុន្តែអ្នកស្រាវជ្រាវមិនទាន់ កំណត់ពីមូលហេតុនៅឡើយទេ។

សួនសត្វ Chester បានសហការជាមួយសាកលវិទ្យាល័យ Cayetano Heredia នៅប្រទេសប៉េរូ និងសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ Alcide d’Orbigny នៅបូលីវី ដើម្បីបង្កើតសហជីពមួយ ដើម្បីជួយសង្គ្រោះកង្កែប និងធានាអនាគតនៃបឹង ៕

ដោយ៖ លី ភីលីព

Most Popular

To Top