ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ នឹងជួយដោះស្រាយបញ្ហា នៅអាហ្គានីស្ថាន ដោយមិនចាំបាច់ ធ្វើសង្គ្រាមឡើយ

បរទេស ៖ មេបញ្ជាការយោធា របស់កងកម្លាំងអ៊ីរ៉ង់ កាលពីថ្ងៃអង្គារម្សិលមិញ បានធ្វើសេចក្តីថ្លែងការណ៍មួយ ទៅកាន់អង្គប្រជុំ
របស់ភាជាតិអ៊ឺរ៉ង់ ថា គោលបំណងធំរបស់អ៊ីរ៉ង់ នៅពេលនេះសម្រាប់បញ្ហា នៅអាហ្គានីស្ថាន គឺធ្វើយ៉ាងណាអាចដោះស្រាយដោយមិន
ចាំបាច់ប្រើប្រាស់ ការធ្វើសង្គ្រាមឡើយ។

មេបញ្ជាការទ័ពលោក Esmail Qaani បានបញ្ជាក់បែបនេះថា អាមេរិកបានដាក់ផែនការក្នុងការទាញ យកអ៊ីរ៉ង់ឲ្យចូលទៅក្នុងជម្លោះ
នៅអាហ្គានីស្ថានហើយជាការ ឆ្លើយតបរបស់អ៊ីរ៉ងកន្លងមក គឺបានធ្វើឲ្យអាមេរិកបរាជ័យទាំងស្រុង ។

លោកបានបន្តថា គោលបំណង របស់សហរដ្ឋអាមេរិក ២០ឆ្នាំមកហើយគឺឈ្លានពានទៅលើប្រទេស អាហ្គានីស្ថាន ឲ្យបានជោគជ័យដើម្បីដាក់ឥទ្ធិពល
មកលើប្រទេសអ៊ិរ៉ង់ ព្រមទាំងប្រទេស ផ្សេងទៀត ក្នុងតំបន់ប៉ុន្តែបានត្រឹមបរាជ័យ ហើយក៏រត់ភៀសខ្លួនទៅប្រទេសកំណើត របស់ខ្លួនវិញប៉ុណ្ណោះ។

ជាចុងក្រោយលោក Qaani បានលើកឡើងថាអ្វីៗទាំងអស់ នៅអាហ្គានីស្ថាននាពេលអនាគត គឺវាអាស្រ័យទៅនឹងការគិតនិងការសម្រេចចិត្តរបស់ពលរដ្ឋ
របស់គេផ្ទាល់ប៉ុណ្ណោះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top