បរទេស ៖ កងទ័ពជើងទឹកនៃប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ នឹងបញ្ជូននាវាល្បាត ទៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្របពេល ដែលនាវាផ្ទុកយន្តហោះដ៏ថ្មីបំផុត របស់ខ្លួន បានចាប់ផ្តើម សម្រាប់សមយុទ្ធហ្វឹកហាត់ ។
នាវាចម្បាំង MS Spey និងនាវាចម្បាំង Tamar បានធ្វើដំណើរចាកចេញ ពីមូលដ្ឋានទ័ពជើងទឹក HM Naval Base ក្នុងទីក្រុង Portsmouth ហើយបច្ចុប្បន្នកំពុងតែធ្វើដំណើរឆ្លងមហាសមុទ្រអាត្លង់ទិក លើដំណើរផ្លូវឆ្ពោះ ទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាទីដែលពួកគេនឹងធ្វើប្រតិបត្តិការ សម្រាប់អនាគតដែលអាចទស្សន៍បាន ក្នុងកិច្ចប្រឹងប្រែងជំរុញបង្កើនវត្តមាន របស់ប្រទេស។
លោក Ben Evans ជាមន្ត្រីគ្រប់គ្រងបញ្ជានាវាចម្បាំង បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយយ៉ាងដូច្នេះថា “ពីរភាគបីនៃពិភពលោក គឺជាទីកន្លែងកំសាន្តរបស់យើង ហើយយើងនឹងទៅកាន់ទីដែលទ័ពជើងទឹក មិនធ្លាប់ទៅទស្សនកិច្ច ក្នុងរយៈពេលជាយូរមកហើយ នោះគឺគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់”។
គួរបញ្ជាក់ថា កាលពីរដូវក្តៅ នាវាផ្ទុកយន្តហោះ HMS Queen Elizabeth បានធ្វើដំណើរកាត់តាមដែន សមុទ្រចិនខាងត្បូង ដែលជាដែនទឹក មានជម្លោះមួយ ជាទីដែលវាត្រូវបានគេរាយការណ៍ថា ត្រូវនាវាមុជទឹកប្រដាប់ដោយមីស៊ីលរបស់ចិន ពីរគ្រឿង ធ្វើដំណើរតាមពីក្រោយ៕
ប្រែសម្រួល៖ប៉ាង កុង