ព័ត៌មានអន្តរជាតិ

ការសិក្សាថ្មី៖ ការបំពុលដោយប្លាស្ទិក ក្នុងបឹងទឹកសាបអាចក្លាយជា កន្លែងបង្កាត់ពូជសារាយ មីក្រូទស្សន៍ ល្អដល់បរិស្ថាន និងបំផ្លាញប្លាស្ទិចត្រឹមតែ ៦សប្តាហ៍

អង់គ្លេស៖ ការសិក្សាថ្មីមួយនិយាយថា ថ្វីបើការបំពុលដោយប្លាស្ទិក គឺជាផ្នែកមួយនៃការគំរាមកំហែង ផ្នែកសុខភាពដ៏ធំ ដល់ពិភពលោកក៏ដោយ ក៏ការកើនឡើង នៃវានៅក្នុងបឹងទឹកសាប អាចមានអត្ថប្រយោជន៍ ដែលមិននឹកស្មាន ដល់សម្រាប់ការកើនឡើងអុកស៊ីសែន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

យោងតាមការស្រាវជ្រាវថ្មីមួយ ពីអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Keele និងសាកលវិទ្យាល័យ Nottingham បានឲ្យដឹងថា ប្លាស្ទិកបានក្លាយជាកន្លែង បង្កាត់ពូជសារាយមីក្រូទស្សន៍ ក្នុងរយៈពេល២សប្តាហ៍។ សារាយទាំងនេះ ដែលផ្តល់អត្ថប្រយោជន៍ ដល់បរិស្ថានដោយការ ដកកាបូនឌីអុកស៊ីត និងផលិតអុកស៊ីសែនជួយជំរុញ បណ្តាញអាហារដោយបង្កើត អាណានិគមគេស្គាល់ថា ជាជីវឧស្ម័ន។

យោងតាមសហភាពអន្តរជាតិ សម្រាប់ការអភិរក្សធម្មជាតិ បានឲ្យដឹងថា ដោយមានប្លាស្ទិកប្រមាណ ៨ លានតោនហូរចូលមហាសមុទ្រ ជារៀងរាល់ឆ្នាំ ហើយអ្នកស្រាវជ្រាវ ចង់យល់ពីរបៀបសារាយ និងប្លាស្ទិចមានទំនាក់ទំនងគ្នា។
ពួកគេបានដាក់សំណាក ប្លាស្ទិចគំរូ៣ផ្សេងគ្នា ចូលទៅក្នុងអាងស្តុកទឹក Knypersely របស់ Staffordshire នៅតំបន់ដែលមានទឹកប៉ះ នឹងពន្លឺហើយមិនត្រូវពន្លឺ។

អ្នកស្រាវជ្រាវ បានរកឃើញថា រយៈពេល៦សប្តាហ៍ បន្ទាប់ពីស្ថិតនៅក្នុងទឹកប្លាស្ទិច បានរិចរិលទោះបីគ្មានកាំរស្មី UV ក៏ដោយ។ នេះបង្ហាញថា ជីវម៉ាសសារាយ អាចជួយបំបែកប្លាស្ទិក នៅបាតបឹងទូទាំងពិភពលោក។ លោកស្រី Imogen Smith អ្នកដឹកនាំការស្រាវជ្រាវ បាននិយាយថា ផលប៉ះពាល់អវិជ្ជមាននៃប្លាស្ទិច ត្រូវបានគេដឹងច្បាស់ ប៉ុន្តែមានដំណឹងល្អខ្លះ ទោះបីជាកម្រិតបំពុលបរិស្ថាន ត្រូវបានកំណត់ទ្វេដងនៅឆ្នាំ ២០៣០ ក៏ដោយ៕ ដោយ៖លី ភីលីព

Most Popular

To Top