ព័ត៌មានអន្តរជាតិ

ប្រធាន CIA អាមេរិក ធ្វើដំណើរ ទៅដល់ក្រុងមូស្គូ ដើម្បីព្រមានរុស្សី បញ្ហាបង្កើនកម្លាំង ទ័ពក្បែរអ៊ុយក្រែន

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden ត្រូវបានទូរទស្សន៍ CNN ចេញផ្សាយថាបានបញ្ជូនប្រធានទីភ្នាក់ងារ ស៊ើបការពិសេស CIA លោក Bill Burns ទៅដល់ទីក្រុងមូស្គូ តាំងតែពីដើមសប្តាហ៍កន្លង ដើម្បីធ្វើការព្រមានទៅកាន់ វិមានក្រមឡាំង ពាក់ព័ន្ធទៅនឹងបញ្ហាបង្កើន ចំនួនយោធារុស្សី នៅក្បេឬតំបន់ព្រំដែន ជាប់នឹង ប្រទេស អ៊ុយក្រែន។

ដំណើរទស្សនកិច្ចដ៏ កម្ររបស់លោក Burns ទៅកាន់ប្រទេស រុស្សី ដែលលោកបានជួបជាមួយ នឹងមន្ត្រីជាន់ខ្ពស់ផ្នែកកិច្ចការងារ សន្តិសុខរបស់វិមានក្រមឡាំង ដើម្បីពិភាក្សាគ្នា ចំៗទៅលើបញ្ហាបង្កើន សកម្មភាពយោធា ដែលវាបានក្លាយទៅជាក្តីបារម្ភ យ៉ាងខ្លាំង ចំពោះរដ្ឋាភិបាលក្រុង វ៉ាស៊ិនតោន ។

រដ្ឋាភិបាល របស់ លោក Biden ត្រូវបានគេដឹងថា កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដើម្បីអាចជួយដោះស្រាយបញ្ហា តានតឹង រវាងរដ្ឋាភិបាល ក្រុង មូស្គូនិងរដ្ឋាភិបាល ក្រុងកៀវ ហើយអំឡុងពេលមានវត្តមាន នៅរុស្សីលើកនេះលោក Burns ក៏បានធ្វើការទូរស័ព្ទ ទៅកាន់ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top