ព័ត៌មានអន្តរជាតិ

ពួកតាលីបង់ តែងតាំងសមាជិកខ្លួន ជាង៤០នាក់ ឲ្យកាន់តំណែងជា អភិបាលខេត្តនិងមេប៉ូលីស

បរទេស៖ពួកតាលីបង់ បានតែងតាំងសមាជិកខ្លួនចំនួន៤៤នាក់ ឲ្យកាន់តំណែងសំខាន់ៗ ដោយរួមទាំងជាអភិបាលខេត្ត និងមេប៉ូលីស នៅថ្ងៃអាទិត្យម្សិលមិញនេះ ហើយនេះគឺជាការបោះជំហានដ៏សំខាន់មួយ ក្នុងការពង្រឹងការគ្រប់គ្រងរបស់ខ្លួន ស្របពេលដែលប្រទេសមានបញ្ហាសន្តិសុខនិងសេដ្ឋកិច្ចកើនឡើង។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា វាជាគឺជាការតែងតាំងទ្រង់ទ្រាយធំបំផុតបំផុត ដែលត្រូវបានប្រកាសឡើង ចាប់តាំងពីគណៈរដ្ឋមន្ត្រីត្រូវបានបង្កើតឡើង កាលពីខែកញ្ញាមក។

ពួកតាលីបង់ បានចេញបញ្ជីឈ្មោះនៃតួនាទីថ្មីរបស់សមាជិកខ្លួន ដោយរួមមានលោក Qari Baryal បម្រើការជាអភិបាលក្រុងកាប៊ុល និងលោក ជាអគ្គស្នងការប៉ូលីសក្រុង។

គួរបញ្ជាក់ថា ពួកតាលីបង់ បានកាន់កាប់ប្រទេសនៅថ្ងៃទី១៥ ខែសីហា ប៉ុន្តែបានប្រឈមមុខនឹងការប្រយុទ្ធដ៏ខ្លាំងក្លាមួយ ក្នុងការសន្យារបស់ខ្លួនស្តារឡើងវិញនូវបទបញ្ជានិងសន្តិសុខ ក្រោយសង្គ្រាមរាប់ទសវត្ស ហើយពួកក្រុមរដ្ឋឥស្លាម បានធ្វើការវាយប្រហារជាច្រើន នៅជុំវិញប្រទេស ក្នុងខណៈសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំង៕

Most Popular

To Top