ព័ត៌មានអន្តរជាតិ

ណាសា ៖ ភពក្រៅភពជាង ៣០០ រកឃើញដោយប្រើប្រាស់ ទិន្នន័យ ពីយានអវកាស

អាមរិក ៖ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ភពក្រៅភពចំនួន ៣០១ ត្រូវបានរកឃើញ នៅក្នុងលំហដ៏ជ្រៅ ដោយសារវិធីសាស្ត្របង្កើតថ្មី ដោយប្រើប្រាស់ទិន្នន័យ ពីយានអវកាស និងកុំព្យូទ័រ ទំនើបរបស់អង្គការ អវកាសណាសា ។

ការបន្ថែមដ៏សំខាន់ ទៅលើសៀវភៅកត់ត្រានេះ អាចធ្វើទៅបានដោយបណ្តាញសរសៃ ប្រសាទជ្រៅ ExoMiner ត្រូវបានបង្កើតឡើង ដោយប្រើប្រាស់ ទិន្នន័យ ពីយានអវកាស Kepler របស់អង្គការអវកាសណាសា និងការតាមដាន របស់វា K2 ។ វាប្រើកុំព្យូទ័រ ទំនើប “Supercomputer” របស់ទីភ្នាក់ងារអវកាស Pleiades និងមានសមត្ថភាពអាចបកស្រាយ ភាពខុសគ្នា រវាងភពក្រៅពិត និង ‘False Positives’ ។

ភពដែលទើបបានបញ្ជាក់ថ្មី ដោយគោចរជុំវិញផ្កាយឆ្ងាយៗ ក្នុងចក្រវាឡនាំឲ្យចំនួនសរុបនៃភពបានបញ្ជាក់ឡើងដល់ ៤,៨៧០។ អ្នកស្រាវជ្រាវម្នាក់ក្នុង ចំណោមអ្នកស្រាវជ្រាវនៃការសិក្សា លោក Jon Jenkins អ្នកវិទ្យាសាស្ត្រ exoplanet នៅ Ames Research របស់អង្គការណាសា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ។ ថា មិនដូចកម្មវិធីសិក្សាពីភពក្រៅភពផ្សេងទៀតទេ ExoMiner មិនមែនជាប្រអប់ខ្មៅឡើយ វាមិនមានអាថ៌កំបាំងអ្វីទេថា ហេតុអ្វីបានជាវាសម្រេចចិត្តថា អ្វីមួយជាភពមួយឬអត់” ។

‘យើងអាចពន្យល់បានយ៉ាង ងាយស្រួលថា លក្ខណៈពិសេសណាមួយនៅក្នុង ទិន្នន័យនាំឲ្យ ExoMiner បដិសេធ ឬបញ្ជាក់ភពមួយ។ មានភាពខុសប្លែកគ្នា បន្តិចបន្តួច រវាងការបញ្ជាក់ និង មានសុពលភាពភពក្រៅភព ដោយណាសាកត់សម្គាល់ ៖ ភពក្រៅភពត្រូវបានបញ្ជាក់ នៅពេលបច្ចេកទេស សង្កេតផ្សេងៗគ្នាគូសបញ្ជាក់លក្ខណៈពិសេស បង្ហាញដោយភពតែប៉ុណ្ណោះ ៕ដោយ៖លី ភីលីព

Most Popular

To Top