សិល្បៈ និង កម្សាន្ត

ក្បាច់រាំសិចស៊ីរបស់នាង Jennie សមាជិក BLACKPINK ជាមួយអ្នករាំប្រុសកំពុងក្លាយជាប្រធានក្តៅគគុកលើបណ្តាញសង្គម

កូរ៉េខាងត្បូង៖យោងតាមការ ចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ក្បាច់រាំសិចស៊ី និងស្និទ្ធស្នាលរបស់កំពូល តារាចម្រៀងជនជាតិកូរ៉េខាងត្បូង នាង Jennie សមាជិកក្រុម BLACKPINK ជាមួយអ្នករាំប្រុសក្នុងអំឡុងពេលសម្តែងថ្មីៗនេះ បានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងលើបណ្តាញសង្គម។

នាថ្ងៃទី ៧ ខែមិថុនា នាង Jennie បានសម្តែងនៅពិធីជប់លៀង Governors Ball 2026។ ក្នុងអំឡុងពេលសម្តែង មានពេលមួយដែលនាង Jennie បានធ្វើក្បាច់រាំស្និទ្ធស្នាលខ្លាំងជាមួយអ្នករាំប្រុសរបស់នាង។ វាបានបង្កឲ្យមានប្រតិកម្មតបតវិញចំពោះតារារូបនេះ បានវាយបកនាង Jennie និងរិះគន់នាងដោយការរិះគន់ផ្ទាល់ខ្លួន និងកាចសាហាវចំពោះសកម្មភាពរបស់នាងនៅលើឆាក។

យ៉ាងណាក៏ដោយ អ្នកគាំទ្រជាច្រើនចូលចិត្តភាពទាក់ទាញរបស់នាង Jennie ហើយមិនអាចលាក់បាំងប្រតិកម្មយ៉ាងខ្លាំងរបស់ពួកគេចំពោះក្បាច់រាំសិចស៊ី និងស្និទ្ធស្នាលនោះទេ។ អ្នកខ្លះថែមទាំងបានទស្សន៍ទាយថា វីដេអូឃ្លីបនេះនឹងបង្កឲ្យមានការស្អប់ខ្ពើមចំពោះតារារូបនេះ៕

Most Popular

To Top