ភ្នំពេញ៖លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកម្មវិធីទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ លើកទី១៤ អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរសួនច្បារមុខវត្តបទុមវតីរាជធានីភ្នំពេញ ។

លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ លើកទី១៤ ឆ្នាំ២០២៦នេះ គណៈកម្មការរៀបចំទទួលបានអ្នកចុះឈ្មោះសរុប ៥២៤១នាក់ កើនឡើង ៤.៦ ភាគរយធៀបនឹងឆ្នាំ២០២៥ ក្នុងនោះអត្តពលិកជាតិចំនួន ៤៥៦១នាក់ និងអន្តរជាតិចំនួ
ន ៦៨០នាក់ មកពី ៤៣ប្រទេស ដែលប្រទេសចូលរួមច្រើនជាងគេរួមមាន ចិន ជប៉ុន, បារំាង, ហ្វីលីពីន និងអាមេរិក។

សូមថ្លែងអំណរគុណក្នុងការគាំទ្រ និងចូលរួមរបស់អត្តពលិកជាតិ និងអន្តរជាតិទាំងអស់ និងសូមអរគុណក្រុមហ៊ុនឧបត្ថម្ភគាំទ្រ ដែលមានការឧបត្ថម្ភធំដោយ V-ACTIVE SPORT WATER និងសហការឧបត្ថម្ភគាំទ្រដោយ V-COLA, ធនាគារវឌ្ឍនៈ, នាឡិកា GARMIN, មន្ទីរពេទ្យ INTERCARE និងមន្ទីរពេទ្យជប៉ុន សាន់រ៉ាយស៍។


ដោយ៖លី ភីលីព
